បន្ទាប់ពីទទួលជោគជ័យនៅក្នុងទីផ្សារនាំចូលផលិតផលគ្រឿងសម្អាងសុទ្ធៗមកពីប្រទេសកូរ៉េ នៅក្នងពេលនេះ ក្រុមហ៊ុន HSKL បានប្រកាសជាផ្លូវការហើយថាក្រុមហ៊ុននឹងធ្វើពិធីបើកសម្ពោធផលិតផល KK8 ដែលជាផលិតផលគ្រឿងសម្អាងផលិតនៅក្នងប្រទេសកូរ៉េ និង ជាប្រេនរបស់ក្រុមហ៊ុន ខណៈដែលក្នងថ្ងៃនោះ ក៏នឹងមានពិធីតែងតាំងអ្នកតំណាងផលផល ឬ Brand Ambassador ជាទ្រង់ទ្រាយធំផង។ នេះគឺជាពិធីធំដុំរបស់ក្រុមហ៊ុន ជាលើកទី២ បន្ទាប់ពីក្រុមហ៊ុន ក៏មានពិធីបើកសម្ពោធក្រុមហ៊ុននាពេលកន្លងមក ក៏ធ្វើគគ្រឹកគគ្រេងម្ដងហើយ។

លោកស្រី ហឹង សុឃាង អគ្គនាយិកាក្រុមហ៊ុន HSKL បានប្រកាសជាសាធាណៈថា ក្រុមហ៊ុនលោកស្រីនឹងរៀបចំពិធីតែងតាំង ទូតសុឆន្ទៈប្រចាំក្រុមហ៊ុនជាលើកដំបូងនៅថ្ងៃទី២៨ តុលា ក្នងឆ្នាំ២០២០ នេះហើយ ដោយក្នុងពិធីនោះ ក៏នឹងបើកប្រកាសកាត់ខ្សែបូរផលិតផលគ្រីមលាបមុខម៉ាក KK8 ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅលើទីផ្សារនៅក្នុងពេលនេះ ជាផ្លូវការព្រមគ្នា។ នៅក្នុងពិធីទាំងមូល ក្រៅពីមានចុះហត្ថលេខាតែងតាំងតារាជាទូតសុឆន្ទៈ ក៏មានពិធីប្រគល់ពាន និង ប័ណ្ណសរសើរជូនដល់អ្នកតំណាងឆ្នើមផងដែរ ដើម្បីបង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុន។ នៅក្នងពិធីនោះ ក៏មានដំណឹងថា នឹងមានពិធីគ្រងឈុតបុរាណ ដើម្បីលើកស្ទួយពីវប្បធម៌ខ្មែរផងដែរ តែនៅមិនទាន់ដឹងថា តើនឹងមានលក្ខណៈពិសេសបែបណានៅឡើយទេ។ ដោយឡែកចំពោះតារាណាម្នាក់ ដែលនឹងក្លាយជាទូតសុឆន្ទៈ ក៏មិនទាន់ប្រកាសដែរ តែគេឃើញ តារាសម្ដែង កញ្ញា សូដា នីតា និង តារាចម្រៀង អ្នកស្រី ឆោម ឆវិន រមែងថតរូបផ្សេងៗភ្ជាប់ជាមួយលោកស្រី មុនពេលពិធីប្រកាសធ្វើនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here