តារាស្រីពហុជំនញ និងមានដុងកំប្លែងស្ងួតកញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហាញរូបភាពជាមួយនឹងស្ទីលតុបតែងខ្លួនបែប តួអង្គខ្មោចបិសាចឱ្យស្របជាមួយនឹងរដូវកាលនៃការប្រារព្ធធ្វើពិធីបុណ្យ ភ្ជុំអឺរ៉ុប ដែលជាវប្បធម៌របស់ប្រជាជនបរទេស។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ឈុតតុបតែងកាយ របស់តារាក្រមិចក្រមើម សុភក្រ័ កុសុម៉ា បានបង្ហាញអោយមឃើញពីការ គូរបិទឡើងដូចតួអង្គ Halloween ពិតៗតែម្ដង ឃើញហើយអាចនឹងច្រឡំម្ដងៗ។ ម្ល៉ោះហើយអ្នកណាៗក៏លើកឡើងថា នាងពូកែរកនឹកឃើញចំនុចប្លែកៗ ទាញការចូលមើលរបស់អ្នកគាំទ្រមិនអោយជិនណាយ។

ដោយនៅក្នុងនោះសុ ភ័ក្ត្រ កុសុម៉ាក៏ បាន បង្ហោះ រូបភាពជាច្រើនសន្លឹកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹង ការ សរសេសារ បែបលេងសើចថា « គឺថាឱ្យ តែ ជិតដល់ថ្ងៃ Halloweenរវល់ជាង រាល់ថ្ងៃ ដោយសារទម្រង់មុខរបស់យើងស៊ី ខ្លាំង » ។ ប៉ុន្តែនេះគ្រាន់តែជាការតុបតែងខ្លួនឱ្យស្របទៅនឹងរដូវកាលកម្មវិធីប៉ុណ្ណោះដោយសារនាងគឺជាអ្នកសិល្បៈ ដូចនេះត្រូវតែមានអ្វីប្លែកៗដើម្បីឱ្យមហាជនចាប់អារម្មណ៍ និងប្លែកភ្នែក មិនមែនជាជំនឿរបស់ខ្មែរនោះឡើយ។

គេកត់សម្គាល់ថាមិនថាតែរដូវបុណ្យទានអ្វីនោះទេ កុសុម៉ា នាងត្រញវប៉ាន់ជាប្រចាំក្នុងការ ចេញទៅធ្វើជាពិធីការិនីដែល បង្ហាញបរិយាកាសអោយរីករាយមិនស្ងាត់ពិធីឡើយ។ តែយ៉ាងណាក៏នៅតែមានការកើតចម្ងល់ច្រើននៅពេលឃើញថា តារារូបស្រីនេះដោះដូរទ្រនំជាបន្តបន្ទាប់ចេញពីកម្មវិធីធំៗ។ ចាប់តាំងពីកម្មវិធី «ពេញចិត្តអត់» រហូតដល់ទូរទស្សន៍បាយ័ន និងផេកកម្សាន្តដែលមានលោកវិឆ័យដៃគូ ក៏នាងដោះដូរលាឈប់ មិនដឹងថានេះជាលក្ខខណ្ឌចប់កុងត្រាឬ បណ្តាលមកពីការខ្វែងគំនិតគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here