អុី វ៉ា សម្រុកបើកជំនួញក្រោយអាជីពចម្រៀងធ្លាក់ចុះ

0

តារាចម្រៀង អុី វ៉ា ហាក់ស្ងាត់ចម្រៀងនៅលើទីផ្សារ ធ្វើអោយហ្វេនៗជាច្រើនមានការទន្ទឹងរង់ចាំ។មិនដឹងថាពេលណានាងមានចេញបទចម្រៀងថ្មីៗទៀតតប តាមការតាមដានរបស់អ្នកគាំទ្រ។ឆ្លៀតពេលស្បើយ ចម្រៀង តារាកូនកាត់ចិនរូបនេះ បានចេញមុខបង្កើតមុខរបរអាជីពលក់ដូរ។

តារា​ចម្រៀងសាច់សខ្ចីរបស់ផលិតកម្មសាន់ដេ កញ្ញាអ៊ីវ៉ា បានឲ្យដឹងថា ថ្មីៗនេះ នាងទើបបានរៀបចំហាងសម្លៀកបំពាក់ពីតូចទៅធំ​នៅឯស្រុកកំណើតរបស់នាងឯខេត្តកំពង់ស្ពឺ ព្រោះតែទីតាំងមុននោះពិបានចតឡាន។អ៊ីវ៉ា ប្រាប់ថា របរបើកហាងលក់ខោអាវរបស់នាង បានដំណើរការជាច្រើនឆ្នាំមកហើយ ដែលកាក់កបគួរសម ហើយនាងត្រូវចុះទៅយកសម្លៀកបំពាក់ដោយផ្ទាល់នៅថៃ ផងដែរ។ នាងថា ក្រៅពីបានបើកហាងលក់ខោអាវដោយកំពុងតែដំណើរការនោះ នាងក៏ចង់រកស៊ីលក់ផលិតផល Cosmetics​​ ផងដែរ ដែលកំពុងសិក្សាថា ត្រូវយកមកពីថៃ ឬកូរ៉េ ព្រោះកន្លងមកនាងមិនដែលលក់ផលិតផលខ្លួនឯងនោះទេ គឺលក់ឲ្យតែគេជាអ្នកស្គាល់គ្នា។

យ៉ាងណា អុីវ៉ានៅតែយល់ថា ចម្រៀងរបស់នាងមិនប៉ះពាល់នោះទេ ព្រោះនាងនៅតែជឿជាក់ថា មេកើយមានបទចម្រៀងល្អៗចាត់ចែងដូចមុនអោយនាង។ទាក់ទងរឿងគូស្នេហ៍វិញ​ អ៊ីវ៉ា ដែលធ្លាប់ត្រូវបានឪពុករបស់នាង លោកអ៊ូ វ៉ាវ ជំរុញឲ្យនាងឆាប់រៀបការប្ដី ដើម្បីបានជំនួសដៃជើងគាត់ ពិសេសការចេញទៅច្រៀងតាមខេត្តនោះ ត្រូវបានអ៊ីវ៉ា ថា ពេលនេះនាងមិនទាន់មានកំណាន់ចិត្តទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here