ភ្ញាក់ផ្អើល ម៉ា ច័ន្ទបញ្ញា និង មាស សុខសោភា បញ្ចេញបទចម្រៀងរួមគ្នា

0

ខណៈដែលមានការទន្ទឹងចាំមើលបទថ្មីរបស់តារាចម្រៀង មាស សុខសោភា កាន់តែធ្វើអោយអ្នកគាំទ្រផ្សារភ្នែកនោះ ពេលនេះ ស្រាប់តែ តារាចម្រៀង មាស សុខសោភា បានបង្ហាញស្នាដៃមួយ ដោយនាង និង តារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា ត្រូវបានឃ្លីបវីដេអូខ្លីមួយ បញ្ជាក់ថា នឹងបកស្រាយបទចម្រៀងរួមគ្នា។ យ៉ាងណាមិញ ឃ្លីដែលបានបង្ហើបនោះ នៅមិនទាន់បង្ហាញសំលេងច្រៀងឆ្លើយឆ្លងរបស់អ្នកទាំងពីរនោះទេ គឺបង្ហាញតែក្បាលសំលេងរបស់ មាស សុខសោភា ដែលអ្នកបានស្ដាប់ភាគច្រើន គឺស្លុងអារម្មណ៍នឹងទឹកដមសំលេងដ៏ពីរោះរបស់នាងតែប៉ុណ្ណោះ។

យោងតាមការបង្ហោះ បទចម្រៀងដែល មាស សុខសោភា និង លោក ម៉ា ច័ន្ទបញ្ញា បានបកស្រាយរួមគ្នានេះ គឺមានចំណងជើងថា គឺបទ”ម្ដងទៀត ឬ Again” ដែលនេះ គឺជាបទស្រីតបនឹងបទ “សង្សារចាស់” ដែលសរសេរ និង បកស្រាយ ដោយលោក ម៉ា ច័ន្ទបញ្ញា។ យ៉ាងណាមិញ បទចម្រៀងឆ្លើយតប របស់ មាសសុខសោភា ត្រូវបានប្រកាសថា មានសំលេងរបស់ លោក ម៉ា ច័ន្ទបញ្ញា បកស្រាយរួមគ្នាផងដែរ ទើបធ្វើអោយម្នាក់ៗមានការទន្ទឹងចង់ស្ដាប់យ៉ាងខ្លាំង នៅពេលតារាចម្រៀង ទាំងពីរប្រកាសពីការបកស្រាយរួមគ្នា ស្របពេលបទចម្រៀង ក៏មិនទាន់បង្ហោះជាផ្លូវការ អោយអ្នកគាំទ្រអស់អារម្មណ៍អន្ទះសារបែបនេះ។ នេះជាបទចម្រៀង ដែល មាស សុខសោភា និង លោក ម៉ា ច័ន្ទបញ្ញា ច្រៀងក្នុងផលិតកម្មមួយ តែគេមិនទាន់ដឹងថា តើអ្នកទាំងពីរច្រៀងក្នុងនាមកុងត្រា ជាមួយផលិតកម្មនោះ ឬយ៉ាងណានៅឡើយទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here