ស្ងាត់ៗ តារាចម្រៀង ស៊ូស៊ី រីកា ក្លាយជាអគ្គនាយិកាក្រុមហ៊ុន

0

ទំនងជាមុខរបរអនឡាញកាន់តែទទួលបានជោគជ័យ ទើបតារាចម្រៀង កញ្ញា ស៊ូរី រីកា ឈានដល់ការផ្ដាច់មុខនូវផលិតមួយប្រភេទ ហើយកំពុងវាយលុកទីផ្សារ។ មានការបង្ហើបថា កញ្ញាជាម្ចាស់ផលិតផល និង ជាម្ចាស់ក្រុមហ៊ុនដោយផ្ទាល់ ដោយក្នុងពេលខាងមុខ ក្រុមហ៊ុនរបស់កញ្ញា នឹងឈានដល់ការបើកសម្ពោធ បន្ទាប់ពីមានតំណាងចែកចាយរឹងដៃរឹងជើង។

យោងតាមការបង្ហោះ គឺ តារាចម្រៀងថោន កញ្ញា ស៊ូស៊ី រីកា បានចរាចរណ៍លក់ផលិតផល ដែលជាប្រភេទជួយស្ត្រីបំបាត់ ធ្លាក់ស រមាស បំបាត់ក្លិនមេរោគផ្សិត រលោក ក្តៅ អ្នករដូវមិនទៀងនេះ គឺបន្ទាប់ពីមើលឃើញថាស្ត្រីភាគច្រើនបានជួបនូវបញ្ហានេះ។ ផលិតផលដែលកញ្ញា យកមកចរាចរណ៍នេះ ក៏ត្រូវគេដឹងថា មានសមត្ថភាពព្យាបាលដុំគីសកើតពីកាកសំណល់ស្អិតក្នុងស្បួន ដោយគ្រាន់តែលាងសម្អាតនឹងជាដាច់ និងអាចសម្អាតស្បូន ងាយអោយស្ត្រីអាចបង្កកំណើត ដែលកញ្ញាយល់ថា គឺជាផលិតផលដែលមានប្រយោជន៍ និង ងាយរកទីផ្សារផងដែរ ទើបកញ្ញាផ្ដាច់មុខនាំចូល។ កញ្ញាថា ផលិតផលទឹកអនាម័យ របស់កញ្ញា កំពុងទទួលបានការគាំទ្រខ្ពស់ក្រោយពេលនាំចូល ដោយកញ្ញាក៏នឹងបើកជ្រើសរើសតំណាងចែកចាយនៅទូទាំងប្រទេសផងដែរ។ អ្វីដែលជាគន្លឹះសំខាន់ ដែលធ្វើអោយផលិតផលនេះ មានទីផ្សារ គឺជួយអោយស្ត្រីដែលប្រើសម្អាតទៀងទាត់ អាចបញ្ជៀសរោគស្រ្តី បញ្ជៀសពីមហារីកមាត់ស្បូន និង ជួយអោយស្ត្រីដែលតែងតែក្តៅក្នុងតម្រងនោមផ្សារ ហើយត្រជាក់ក្នុង និងបាត់ក្លិន កាន់តែមានទំនុកចិត្ត។ ដូច្នេះហើយទើបកញ្ញាយល់ថា មិនពិបាកក្នុងការប្រកួតប្រជែងទីផ្សារ បើធៀបនឹងផលិតផលអនឡាញផ្សេងទៀត។

កញ្ញា ស៊ូស៊ី រីកា បញ្ជាក់ថា បើទោះជាកញ្ញា គឺជាតារាចម្រៀង និង ជាមនុស្សមហាជន តែកញ្ញាយល់ថា ការនាំចូល និង ផ្សាយលក់ផលិតផលថែរក្សាអនាម័យស្ត្រី ដែលអ្នកខ្លះយល់ថា មិនសូវល្អសម្រាប់នារីមិនទាន់រៀបការដូចនាង តែកញ្ញា ថាមិនមែនជារឿងមិនល្អនោះទេ ដោយកញ្ញាយល់ថា នឹងពង្រឹងអាជីវកម្មនេះ អោយកាន់តែរីកចម្រើន។ ក្នុងនោះ កញ្ញាក៏មិនរយាលដៃពីសិល្បៈនោះដែរ ដោយនៅតែបន្តបញ្ចេញបទចម្រៀងថ្មីៗ និង លេងស្ទីលប្លែកៗ ទាក់ទាញទីផ្សារ មិនបោះបង់នោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here