ណុប បាយ៉ារិទ្ធ និងអតីតពិធីការិនីអ្នកនាង ដួង ម៉ាណា ជួបទុក្ខធំព្រមគ្នា

0


កាលពីថ្ងៃទី 12 ខែវិច្ឆិការ ឆ្នាំ 2020 នេះ តារាចម្រៀងនិងតារាសម្ដែងជើងចាស់2រូប គឺលោក ណុប បាយ៉ារិទ្ធ និងអ្នកនាង ដួងម៉ាណា បានជួបទុក្ខធំតំណាលគ្នា នៅក្នុងថ្ងៃតែមួយគួរឱ្យសង្វេគ។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានបាត់បង់ជីដូនម្នាក់កាលពីវេលាម៉ោង 10:40 នាទីព្រឹក កាលពីថ្ងៃទី12 ខែវិច្ឆិការនេះ។ យោងតាមការបង្ហោះរបស់តារាចម្រៀងរូបនេះបានបញ្ជាក់ថា ជីដូនរបស់ខ្លួនដែលទទួលមរណៈភាពនោះមានឈ្មោះថា ឈូក សាគុណ ទទួលមរណៈភាពក្នុងព្រះជន្មាយុ 97 ឆ្នាំ ដោយរោគាពាធ។

រីឯអតីតតារាសម្ដែង និងពិធីការិនីដ៏ល្បីឈ្មោះអ្នកនាង ដួង ម៉ាណា វិញ គេឃើញអ្នកនាងបង្ហោះសារក្រៀមក្រំ និងសម្ដែងការសោកស្ដាយទៅកាន់លោកឪពុកតាំងពីនៅឯមន្ទីរពេទ្យថា « ត្រឡប់ទៅផ្ទះវិញណាប៉ា..» រហូតទៅដល់ផ្ទះអ្នកនាងក៏បង្ហោះសារក្រៀមក្រំទៀតថា « ប៉ាមកដល់ផ្ទះប៉ាហើយ ប៉ាក៏បានសម្រាករហូតដែរ..»។ យ៉ាងណាមិញយោងតាមការបង្ហោះរបស់អ្នកនាងនៅមិនទាន់ទទួលបានដំណឹងច្បាស់ការនៅឡើយទេថាឪពុករបស់អតីតពិធីការិនីរូបនេះទទួលមរណៈភាពដោយសារមូលហេតុឬជម្ងឺរអ្វីនៅឡើយក្ដី។

យ៉ាងណាក៏ដោយក្រោមការបង្ហោះរបស់តារាចម្រៀង និងអតីតពិធីការិនីទាំងពីររូបនេះក៏ទទួលបានសារចូលរួមរំលែកទុក្ខពីសំណក់មិត្តរួមសិល្បៈ និងបណ្ដារហ្វេនៗជាច្រើន ជាសក្ខីភាពបង្ហាញថាអ្នកទាំងពីរពិតជាបានបាត់បង់វត្ថុដ៏មានតម្លៃប្រចាំជីវិតរៀងខ្លួន។ គណៈគ្រប់គ្រងក៏ដូចជាបុគ្គលិកប្រចាំវេបសាយ ផុសញូវ ខេមបូឌា ក៏សូមចូលរួមរំលែកទុក្ខដល់អ្នកទាំងពីរ និង សូមឱ្យវិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ឱ្យទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លាតឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here