សួស វីហ្សា ឆ្លើយតបចំៗដល់អ្នករិះគន់នាងថ្ងៃបង្កក់កូន

0

បន្ទាប់ពីទទួលបានចំណងដៃកូនស្រីដំបូងដ៏ ស្រស់ស្អាតនិងគូរអោយស្រលាញ់អ្នកនាង សួស វីហ្សានិងស្វាមីគឺលោកថមមីបាន រៀបចំកម្មវិធី បង្កក់កូនស្រីយ៉ាងយ៉ាងអធិកអធម ជាមួយនឹងការរៀបចំតុបតែង ដេគ័រ នៅក្នុង កម្មវិធី មានផ្កាស្រស់ៗមើលទៅពិតជាគួរឲ្យគយគន់ពេកក្រៃ និង មានភ្ញៀវក៏ដូចជាមិត្ត សិល្បករជា ច្រើនបានចូលរួមពិធីដ៏ធំដុំរបស់នាងសម្រាប់ចំណងដៃកូនដំបូង គឺនាងតូច ថងសាម៉ូលីណា ។

កម្មវិធីនោះចប់ភ្លាមកាលពីថ្ងៃ ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះស្រាប់តែ មាន ការរិះគន់ជាច្រើនដល់អ្នកនាង សួស វី ហ្សានិងថមមី ក្នុងការរៀបចំកម្មវិធីធំដុំ បែបនេះរហូតធ្វើ អោយតារាស្រី រូបនេះ បង្ហោះសារឆ្លើយតបទៅវិញទាំងយប់ថា ប្រសិនជារូបនាងមិនបង្ហោះរូបគ្រួសារ និង របស់ទ្រព្យដែលមាន តើអោយទៅបង្ហោះ ដើម ឈើមែនទើបគ្រាន់តែបង្ហោះ រូប ទាំងនោះក៏ទើសដែរ ។សួល វីហ្សាបានរៀបរាប់តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកថា « តែគេមាន ប្តីមានកូនគេផុសរូបប្តី រូបកូន គេ ហើយវា មិនដែលអាណាគេទៅផុសរូប ដើមឈើទេហា៎ ..! អាគេមានកូនគេ ផុស រូបកូនក៏ទើសអាគេមានប្តីគេផុសជាមួយប្តី ក៏ ទើសអាគេកើតកូនវះក៏ទើសគេកំណត់ថ្ងៃ កើតកូនកំណត់ម៉ោងកើតកូនយកលេខ ហុងស៊ុយគេក៏ទើសអាគេកំណត់លេខ ហុងស៊ុយយកលេខ9គ្រួសារ គេសោះក៏ទើស អាគេមានឡានល្អជិះក៏ទើសអាគេមានផ្ទះ ល្អនៅក៏ទើសអាគេធ្វើបុណ្យក៏ទើសពួក បងៗ ឯងស្បថអោយធរណីស្រូបទៅថា បង ៗ ឯងមិនចង់បានជីវិតដូចគេសូមទោស សារ នេះខ្ញុំផុសផ្ញើរជូនតែ ក្រុមបង ៗបេះដូង ដើមឈើទេ ព្រោះពួកបង ៗបេះដូង ដើមឈើហ្នឹងពេលគាត់មានអ្វី ៗគ្រប់យ៉ាងប្រហែលជាគាត់មិនដែលផុសទេគាត់ផុសតែរូបដើមឈើទេមើលទៅ » ។

នៅមិនទាន់មានតម្រុយណាដែលមើលឃើញថា សួស វីហ្សា ចេញសម្តែងពេលណាវិញនោះទេ។ប្រហែលជានាងរឹងដៃរឹងជើងសិនទើបឡើងច្រៀងឡើងរាំបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here