មកដឹងពីបណ្ណាល័យក្មេងៗ នៅជនបទ

0

បណ្ណាល័ភូមិ ដែលត្រូវបានគេដឹងថាមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាទីតាំងតូចមួយសម្រាប់ឱ្យក្មេងៗនៅក្នុងភូមិបានធ្វើស្វ័យសិក្សាបន្ទាប់ពីសាលារៀនបានផ្អាកដោយសារជម្ងឺកូវីដ19។ គេសង្កេតឃើញក្មេងៗទាំងនោះមានភាពរីករាយ និងសោមនស្សយ៉ាងខ្លាំងបន្ទាប់ពីពួកគេនៅតែទទួលបានការអប់រំ និងទីកន្លែងដ៏ល្អមួយសម្រាប់បន្តការសិក្សាបន្ទាប់ពីការផ្អាកមិនបានទៅរៀននៅក្នុងសាលារដ្ឋដូចពេលមុនៗ។

យោងតាមកិច្ចសម្ភាសន៍ជាមួយ A24 news កញ្ញា Soth Bopha ដែលជាស្ថាបនិកបណ្ណាល័យភូមិបានមានប្រសាសន៍ថា ដើមចមនៃការផ្ដួចផ្ដើមបើកបណ្ណាល័យភូមិនេះឡើង គឺស្របពេលដែលសាលារៀនទូទៅនៅក្នុងស្រុកភូមិបានផ្អាកដំណើរការសិក្សាដើម្បីបញ្ចៀសការឆ្លងរីករាលដាលនូវជម្ងឺរកូវីដ19។ ក្រៅពីមានកន្លែងនិង សៀវភៅឱ្យក្មេងៗអាន ក៏រួមមានទាំងសៀវភៅរូបភាពផ្សេងៗឱ្យក្មេងៗផាត់ពណ៌តាមចំណង់ចំណូលចិត្ត ក៏មានបង្រៀនគ្រូបង្រៀនជាភាសាខ្មែរ និងភាសាអង់គ្លេស ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ តាមម៉ោងនីមួយៗផងដែរ។ ហើយបណ្ណាល័យក៏មិនទាន់មានសម្ភារៈគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នូវចំនួនសិស្សឱ្យបានគ្រប់គ្នានោះដែរ គឺនៅតែទន្ទឹងរង់ចាំជំនួយពីសប្បុរសជន ជាពិសេសអ្នកដែលស្រឡាញ់វិស័យអប់រំមកទំនុកបម្រុងបន្ថែមដើម្បីធ្វើឱ្យបណ្ណាល័យមួយនេះបន្ត ក្លាយជាទីស្ថានអប់រំដល់ក្មេងៗនៅក្នុងភូមិមួយចំនួនដែលខ្វះលទ្ធភាពផងដែរ។

អ្នកស្រីដែលជាម្ចាស់ផ្ទះក៏បានបង្ហាញនូវអារម្មណ៍ពេញចិត្ត និងរំភើបជាមួយនឹងគំនិតនៃការបើកបណ្ណាល័យភូមិនេះ ដោយលោកស្រីក៏មើលឃើញថាក្មេងៗទំនេរហើយពួកគេយកពេលដ៏មានតម្លៃទៅលេងបាល់ ឬលេងល្បែងផ្សេងៗដែលមិនមានប្រយោជន៍ហើយទុកសៀវភៅចោលភ្លេចការសិក្សា លោកស្រីក៏គិតថាប្រសិនបើយើងបើកបណ្ណាល័យតូចនៅទីនេះវាមានប្រយោជន៍។សម្រាប់ពួកគេទាំងអស់ហើយ លោកស្រីក៏យល់ស្របនឹងសំណើរបើកបណ្ណាល័យនេះ ព្រោះជាអ្វីដែលអ្នកស្រីក៏ធ្លាបមានគំនិតពីមុនមក ប៉ុន្តែអ្នកស្រីពុំទាន់មានឱកាសនិងធនធាន។


LEAVE A REPLY

Please enter your comment!
Please enter your name here