ម្ចាស់ប្រេន RNM Natural ក្លាយជាផ្នែកមួយ ក្នុងគម្រោងទិញ វ៉ាក់សាំងកូវីត១៩

0

ខណៈដែលសប្បុរសជនកាន់តែច្រើនឡើងសស្រាក់សស្រាំជួយបរិច្ចាគក្នុងគម្រោងទិញវ៉ាក់សាំងកូវីត១៩នោះ លោកស្រី យ៉ែម ម៉ាលីស ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ប្រេនផលិតផលធម្មជាតិ RNM Natural ក៏នៅមិនសុខផងដែរ។ លោកស្រីត្រូវគេឃើញប្រកាសបរិច្ចាគចំនួន ១២០ម៉ឺនរៀល ដែលថវិកានេះបើទោះជាមិនច្រើន តែក៏ជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីសម្រាលពីការលំបាករបស់រដ្ឋាភិបាលផងដែរ។

លោកស្រី យ៉ែម ម៉ាលីស បានបង្ហោះជាសាធារណៈថា” នាងខ្ញុំជាម្ចាស់ផលិតផល RNM Natural ជាកូនចៅទាំងគ្រួសារ សូមចូលរួមចំណែក ១២០ម៉ឺនរៀល តាមធនធាន នឹងលទ្ធភាព ដើម្បីទិញវាក់សាំងប្រឆាំង កូវីដ១៩នេះ
🥰ទឹកប្រាក់នេះហាក់តិចតួចបំផុតប៉ុន្តែជាទឹកចិត្តនឹង កើតចេញបេះដូងនៃការចែករំលែក
🙏កូនចៅជឿថា យើងចូលរួមបន្តិចម្នាក់ៗ យើងរួមគ្នាយើងឈ្នះ🥰🥰

🙏🙏🙏សូមអោយប្រជាជនកម្ពុជាជៀសផុតពីរោគដ៏សាហាវ១នេះឆាប់នេះផង🙏🙏🙏”។

ការចូលរួមរបស់លោកស្រី ក៏ជាការបង្ហាញទឹកចិត្តឈឺឆ្អាល ក្នុងការបំផុសអោយអោយមានការចួលរួមកាន់តែច្រើនបន្ថែមទៀត ក្នុងការរួមចំណែកចូលរួមជួយដល់សង្គម ដើម្បីជួយសម្រួលដល់ការលំបាករបស់រដ្ឋាភិបាលអោយបានកាន់តែច្រើនផងដែរ។ លោកស្រីថា លោកស្រីនឹងបន្តជួយបែបនេះ ទៅតាមលទ្ធភាពជាក់ស្ដែង ដើម្បីទុកជាគំរូមួយដល់កូនៗ និង ក្រុមគ្រួសាររបស់លោកស្រីផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here