អង្គរជាច្រើនតោន ត្រូវបានក្រុមហ៊ុនសម្រស់ធម្មជាតិ ប្រកាសបរិច្ចាគ

0

ដូចដែលយើងបានជ្រាបរួចមកហើយថា ព្រឹត្តិការណ៍២០ កុម្ភ: បានធ្វើឲ្យ ជំងឺកូវីត ១៩ រីករាលដាល សារជាថ្មីម្ដងទៀតដោយមានអ្នកឆ្លងថ្មីជារៀងរាល់ថ្ងៃ ហើយរាជរដ្ឋាភិបាល កំពុងដុតដៃ ដុតជើង ចាត់វិធានការដើម្បីទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំងជូន ដល់ប្រជាពលរដ្ឋ ទាំងក្នុងទីក្រុង ភ្នំពេញ និងតាមបណ្ដាលខេត្តនានា។
លើសពីនេះទៅទៀតនោះ យើងក៏សង្កេតឃើញថា មានបណ្ដាលក្រុមហ៊ុនឯកជន និង សប្បុរសជន មួយចំនួនបានរួមគ្នា ឧបត្ថម្ភ ជូនដល់រាជរដ្ឋាភិបាល ក្នុងការចាត់ចែងទៅលើការចំណាយផ្សេងៗ និងការទិញនូវវ៉ាក់សាំងផងដែរ។
ក្នុងនោះផងដែរ លោកអគ្គនាយិកា ក្រុមហ៊ុន សម្រស់ធម្មជាតិ លោកស្រី ស៊ុន្ទរី នួន (ហៅស្រីអូន) និងក្រុមគ្រួសារ ក៏បានចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភ គ្រឿងបរិភោគរួមមាន មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកផ្លែឈើ និងអង្ករជាច្រើន ជូនដល់ ពុក ម៉ែ បងប្អូន ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តមួយចំនួន។
លោកស្រី ស៊ុន្ទរី នួន (ហៅស្រីអូន) បានបង្ហោះសារអមមកជាមួយថា៖ «អំណោយសម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក
សំរាប់ខេត្ត កណ្ដាល តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ ត្បូងឃ្មុំ
ក្រុមការងារបានជូនអំណោយដល់អាជ្ញាធរ ខេត្តត្បូងឃ្មុំ និង កំពង់ស្ពឺ រួចហើយកំពុងបន្ដរការងារទៅខេត្តផ្សេងៗទៀត
អំណោយដល់ភ្លាមគឺបងប្អូនដែលកំពុងធ្វេីចត្តាឡីស័ក មកយកផ្ទាល់ដៃតែម្ដង
នេះជាការរួមចំណែករបស់នាងខ្ញុំស្រីអូន និង ក្រុមការងារដេីម្បីសម្រាលបន្ទុករាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាកូវីត១៩
សូមជូនពរឲ្យប្រទេសកម្ពុជារួចផុតពីគ្រោះកូវីត១៩ ឆាប់ៗ
សូមអភ័យទោសដែលនាងខ្ញុំនិងគ្រួសារមិនបានចុះទៅផ្ទាល់
សូមជូនបុណ្យផងបងប្អូនខ្មែរ»។
គួររម្លឹកផងដែរថា នេះជាការរួមចំណែកមួយទៀតទៅលើបញ្ហាកូវីត១៩ របស់លោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន) និងក្រុមគ្រួសារ បន្ទាប់ពីការបរិច្ចាគ ជាមួយនឹងទឹកប្រាក់ ១៥ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីត១៩ កាលពីពេលថ្មីនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here