ម្ចាស់សិប្បកម្មវ៉ារី មានចំណុចច្រើនគួរឱ្យចាប់អារម្មណ៍

0

អគ្គនាយិកាក្រុមហ៊ុនKCR Group និងជានាយិកាសិប្បកម្មរ៉ារី លោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ បានធ្វើអោយ មជ្ឈដ្ឋានទូទៅ មានការចាប់អារម្មណ៍ និងមានការកោតសរសើរយ៉ាងខ្លាំងខណៈលោកស្រីគឺជាបុគ្គលមួយរូបដែលមានភាពសកម្មក្នុងការធ្វើមនុស្សធម៌នៅក្នុងសង្គម។ គេរមែងឃើញលោកស្រីចែករំលែកក្ដីស្រឡាញ់ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ និងមិនរើសអើងហើយតែងតែផ្ដល់នូវការជួយសង្រ្គោះ ទៅកាន់ជនទីទ័លក្រ ពិសេសសាងសង់លំនៅដ្ឋានដល់ទុរគតជនចាស់ជរាដែលគ្មានទីពឹងនិងទីស្នាក់អាស្រ័យទៀតផង។

បើយោង តាមបណ្តាញ សង្គមលោកស្រី ចិត្តធម៌ រូបនេះ ឃើញមានសកម្មភាពច្រើនណាស់ដែលពាក់ព័ន្ធជាមួយនឹងការធ្វើមនុស្សធម៌គ្រប់ទីកន្លែងណាដែលមានទុក្ខ គេឃើញលោកស្រីតែងតែដឹកនាំក្រុមការងារចុះទៅជួយយ៉ាងសស្រាក់សស្រាំទាន់ពេលវេលាមិនថានៅទីជិតទីឆ្ងាយ។ ក្រៅពីការបំផុសបំផុលនូវសកម្មភាពមនុស្សធម៌ហើយនោះ គេសង្កេតឃើញលោកស្រីតែងតែបង្ហោះនូវសារអប់រំខ្លីៗ ក្នុងចេតនាបង្ហាញនិងពាំនាំនូវទឹកចិត្តប្រពៃមេត្តាធម៌តាមរយៈការចង្អុលផ្លូវដល់មហាជនទាំងឡាយក្នុងសង្គម ដោយបានចែករំលែកនូវយុទ្ធសាស្ត្រក្បួននៃការអប់រំផ្លូវចិត្តក្នុងផ្លូវព្រះធម៌ ឱ្យមនុស្សគ្រប់រូបមានផ្លូវចិត្តស្ងប់ និងរឹងមាំ ដើម្បីអាចរស់នៅជាមួយគ្នាបានដោយមានសុខសន្តិភាពផ្លូវចិត្ត និងចេះរួបរួមសាមគ្គីគ្នាធ្វើអំពើល្អដើម្បីជាគម្រូក្នុងសង្គម។

ក្រៅពីមានទឹកចិត្តជ្រះថ្លាក្នុងការដាក់ទាន និងមានផ្លូចចិត្តរឹងមាំប្រតិបត្តិធម៌ក្នុងការរស់នៅ លោកស្រីនាយិកា ត្រូវបានគេមើលឃើញថា គឺជានារីឆ្នើមមួយរូបដែលមានភាពម៉ឺងម៉ាត់ ស្វាហាប់នូវក្នុងការប្រកបកិច្ចការធំៗ និងចេះបែកចែកការងារបានយ៉ាងច្បាស់លាស់គួរឱ្យសរសើរ។ ជាងនេះទៅទៀតក្រៅពីលះបង់និងគោរពសាសនាបានខ្ចាប់ខ្ជួនលោកស្រីក៏តែងតែបង្ហាញនូវសកម្មភាពលើកស្ទួយវប្បធម៌ខ្មែរមួយរូបតាមរយៈការតុបតែងខ្លួនរំលេចនូវឈុតនៃទម្រង់បុរាណខ្មែរដែលជាអត្តសញ្ញាណជាតិយ៉ាងស្រស់ស្អាតដើម្បីឱ្យមហាជនបានឃើញចងចាំ គួរឱ្យគោរពនិងកោតសរសើរ។

នេះជាគម្រូមួយ សម្រាប់ការចែករំលែកក្តី ស្រឡាញ់ ក្រោមដំបូលសន្តិភាព ស្របពេលសព្វថ្ងៃ ភាពមនុស្សធម៌ កំពុងក្លាយជាការចាប់អារម្មណ៍នៅក្នុងសង្គម។ មិនតែប៉ុណ្ណោះរាល់សកម្មភាពល្អៗទាំងនោះហើយទើបជម្រុញឱ្យលោកស្រីក្លាយជាអ្នកជំនួញមួយរូដ៏ល្បី នងមានប្រជាប្រិយភាពយ៉ាងខ្លាំងនូវក្នុងបណ្ដាញសង្គម ពិសេសនោះគឺមានភាពជោគជ័យក្នុងអាជីវកម្មបែបនេះឯង។

LEAVE A REPLY

Please enter your comment!
Please enter your name here