ជំនួសមុខអោយភរិយា គឺលោកជំទាវ ស្រឿន វ៉ាន្នី ហៅលោកជំទាវ មួយឡេង ដែលកំពុងបំពេញបេសកកម្មនៅអាមរិក លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត ជាស្វាមី បានប្រគល់ជែលរហូតដល់៥ពាន់ដប ជូនដល់ស្នងការខេត្តកំពង់ធំ ដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនមួយឡេង។ ពិធីប្រគល់នេះ ត្រូវបានមកទទួលជំនួសដោយលោកស្នងការរង ទិត្យ សំណាង ជំនួសមុខអោយស្នងការខេត្តលោក ម៉ែន លី នៅខាងមុខបរិវេណហាងពេជ្រមួយឡេង នៅផ្លូវច្រមុះជ្រូកស្ទឹងមានជ័យ។

លោកឧត្តមសេនីយទោ ប៊ន សំអាត អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ បើទោះជាភរិយារបស់លោកនៅបន្តការងារនៅលើទឹកដីអាមេរិក តែលោកស្រីនៅតែជំរុញអោយលោកបន្តចែកចាយជែល និង ស្រ្ពៃយ៍ ជូនដល់ក្រុមកងកម្លាំងដដែល ទើបលោកសម្រេចចិត្តប្រគល់ជូនចំនួន៥ពាន់ដប ជូនទៅលោកឧត្តមសេនីយទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីអោយលោកចាត់ចែងជួយដល់កងកម្លាំង ក្នុងការការពារការរាតត្បាតជម្ងឺកូវីត១៩។ លោកថាលោក និង ភរិយា នៅតែបន្តគិតគូដល់ក្រុមកងកម្លាំង ដោយជែល និង ស្រ្ពៃយ៍ រហូតដល់ជាង១៥ម៉ឺនដប គឺនៅតែបន្តកុម្ម៉ង់ទុកយកមកចែកជូន។ ជែល និង ស្រ្ពៃយ៍ ដែលបានប្រគល់ជូនស្នងការខេត្តកំពង់ធំនេះ បើគិតជាទឹកប្រាក់គឺ១២៥០០ដុល្លារ ហើយលោក និង ភរិយានឹងបន្តចែកជូនទៀត ក្រោយពីលោកជំទាវមួយឡេង ត្រលប់អាមេរិក នៅ២សប្ដាហ៍ក្រោយ។

លោកស្នងការរង ទិត្យ សំណាង បានអះអាងថា ជែល និង ស្រ្ពៃយ៍ ចំនួន៥ពាន់ដបនេះ គឺមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់កងកម្លាំង និង ប្រជាការពារ ហើយលោក និង ស្នងការខេត្តដែលមិនបានមកទទួលដោយផ្ទាល់ ក៏សន្យាថានឹងយកទៅចែកជូនដល់កងកម្លាំង អោយចំគោលដៅផងដែរ ជាពិសេសនៅក្នុងពេលដែលកូវីត១៩នៅបន្តផ្ទុះខ្លាំងតាមខេត្តបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here