នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជា បានរៀបចំពិធី សម្ពោធពហុកីឡាដ្ឋាន មរតកតេជោ ដែលជាជំនួយឥតសំណងពីប្រទេសចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង អ្នកមុខអ្នកការជាតិ អន្តរជាតិជាច្រើនរូប។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងពិធីសម្ពោធនេះដែរ ក៏មានការរៀបចំ និង សម្តែងនូវផ្ទាំងទស្សនីយភាព វប្បធម៌ និង កីឡា ជាច្រើន ដើម្បីញ៉ាំកម្មវិធីឱ្យកាន់តែអធឹកអធមឡើងផងដែរ។ ជាមួយគ្នានោះ បើងាកទៅមើលផលិតកម្ម រាម ដែលជាផលិតកម្មថ្មីមួយទើបបង្ហាញខ្លួនថ្មីៗនោះ ក៏បានមានកិត្តិយសចូលរួមក្នុងបង្ហាញបទចម្រៀងដ៏អស្ចារ្យមួយសម្រាប់អបអរកម្មវិធីសម្ពោធនេះដែរ។

បទចម្រៀងននេះ មានចំណងជើង «អ្នកចម្បាំង» ដែលជាការច្របាច់បញ្ជូលគ្នានូវសិល្បៈសម័យ និង បុរាណ ដោយមានបញ្ចូលនូវក្បាច់គុនល្បុក្កតោខ្មែរ អមជាមួយនឹងការរៀបរាប់ពីទឹកចិត្តស្នេហាវិស័យកីឡាខ្មែរ និង ទឹកចិត្តចំពោះជាតិមាតុភូមិ។ អ្វីដែលពិសេសនោះ គឺទឹកដមសំនៀងរបស់អ្នកចម្រៀងតែម្តង ដោយបានឆក់យកសំឡេងទះដៃពីគណៈធិបតី ភ្ញៀវជាតិ និង អន្តរជាតិជាច្រើន ពេញពហុកីឡដ្ឋានជាតិមរតកតេជោនោះ។

តាមរយៈនេះ គឺបានចាត់ទុកជាមហាកិតិ្តយសដ៏ខ្លាំងមួយ សម្រាប់ផលិតកម្ម រាម ដែលបានផលិតបទចម្រៀង «អ្នកចម្បាំង» ដ៏មានអត្ថន័យ អត្ថរូបនេះឡើង សម្រាប់ការសម្តែងផ្ទាល់នៅក្នុងពិធីសម្ពោធពហុកីឡាដ្ឋាន មរតកតេជោ និង សម្រាប់មហាជនខ្មែរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here