ចប់ភារកិច្ចនៅក្រុងព្រះសីហនុភ្លាម ម្ចាស់ប្រេន HK7 និង ស្វាមី ចុះទៅចែកអំណោយដល់ជនរងគ្រោះនៅខេត្តពោធិ៍សាត់

0

លោកស្រី អ៊ឹម សុគន្ធា ម្ចាស់ក្រុមហ៊ុន HK7 ទើបតែត្រូវគេដឹងថា បានដឹកនាំក្រុមការងារ និង តំណាងចែកចាយ ទៅដើរកម្សាន្តនៅខេត្តព្រះសីហនុ កាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ប៉ុណ្ណោះ ដោយនៅក្នុងឱកាសនោះ លោកស្រី ក៏ត្រូវលោក រ៉ាយុទ្ធ ជាស្វាមី រៀបចំពិធីខួនកំណើតអោយ ដោយមិនអោយដឹងខ្លួនជាមុន ធ្វើអោយលោកស្រីរំភើបចិត្តផងដែរ។ ខណៈដែលពិធីខួបកំណើតទើបតែបានបង្ហោះឡើងនៅលើហ្វេសប៊ុក ចំណែកឯលោកស្រី និង ស្វាមីត្រលប់មកពីដំណើរកម្សាន្តមកដល់ភ្នំពេញមិនទាន់បាត់ក្ដៅកៅអីរថយន្តផង ស្រាប់តែគេឃើញគូស្នេហ៍មួយគូនេះ ទៅបង្ហាញខ្លួននៅតំបន់រងគ្រោះ នៅខេត្តពោធិ៍សាត់ភ្លាម ដោយលោកស្រី និង ស្វាមី បានពាំនាំអង្ករ សម្ភារៈ និងថវិកាទៅចែកជូនគ្រួសាររងគ្រោះដោយផ្ទាល់រហូតដល់ជាង300គ្រួសារនៅទីនោះ។ អ្វីដែលគួរអោយសរសើរ គឺលោកស្រី និង ស្វាមី ព្រមទាំងក្រុមការងារ ចុះទៅជួបពលរដ្ឋដោយផ្ទាល់តែម្ដង ព្រមជាមួយនឹងការប្រកាសថា នឹងបន្តស្វែងរកមូលនិធិជាច្រើនផ្សេងទៀត ដើម្បីទៅជួយដល់ជនរងគ្រោះ នៅក្នុងខេត្តនោះ បន្ទាប់ពីបានចុះទៅដល់ផ្ទាល់ ហើយមើលឃើញពីការលំបាកយ៉ាងខ្លាំង នៅក្នុងអំឡុងពេលលិចទឹកនេះ។
នៅលើផេកផ្លូវការដែលមានឈ្មោះថា Nelina ដែលជាផេកផ្លូវការរបស់ម្ចាស់ប្រេន HK7 បានសរសេរថា”សប្បាយ*ថ្ងៃនេះ នាងខ្ញុំ និងស្វាមីបានមកដល់ ខេត្តពោធិ៍សាត់ ហើយបងប្អូន..
*ព្រមទាំងបាននាំយកអំណោយ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ី​អុីវ និងថវិការមួយចំនួនមក ដើម្បីចូលរួមជួយជនរងគ្រោះដោយសាររទឹកជំនន់ ចំនួន៣០០គ្រួសារ​ 🙏
️(ជូនបុណ្យ​កុសល​ ដល់ពុកម៉ែបងប្អូនផងចា៎..)❤️️”។ ជាមួយនឹងសកម្មភាពសប្បុរសធម៌ម្ដងហើយម្ដងទៀត របស់លោកស្រី អ៊ឹម សុគន្ធា និង ស្វាមីនេះហើយ ដែលធ្វើអោយលោកស្រី កាន់តែទទួលបាននូវការចាប់អារម្មណ៍ ស្របពេលដែលលោកស្រី ក៏កំពុងក្លាយជាអ្នកជោគជ័យទីផ្សារ នៅក្នុងទីផ្សារអនឡាញនាពេលចុងក្រោយផងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here