ក្រុមមហាហង្សឈរ ឡើងវគ្គ៨ក្រុម តែកំពុងបុកពោះ

0


នៅក្នុងការប្រកួតដណ្ដើមពាន KMH Champioan League រដូវកាលថ្មីឆ្នាំ២០២០នេះ ក្រុមតារាមហាហង្ស បានឈានដល់វគ្គ៨ក្រុមជាថ្មីទៀតហើយ បន្ទាប់ពីឆ្នាំមុនបានឈានដល់វគ្គនេះម្ដងហើយតែបរាជ័យមិនបានតដល់វគ្គ៤ក្រុម។ ការប្រកួត កាលពីថ្ងៃ២៨ កក្កដា ឆ្នាំ២០២០ មុននេះ គឺជាការប្រកួតបញ្ចប់ពូល E ដោយក្រុមបាល់ទាត់តារាមហាហង្ស ដែលសុទ្ធសឹងតែតារាសម្ដែងបានយកឈ្នះលើក្រុម ISI Dangkor Senchey FC ក្នុងលទ្ធផល 1-0 ហើយក្លាយជាលេខ១ក្នុងពូលទទួលពិន្ទុ៩ពេញ។

ការប្រកួតនេះ គឺជាការប្រកួតដណ្ដើមពានពាក់កណ្ដាលអាជីពប្រចាំឆ្នាំ ដោយមកមានក្រុមប្រកួតប្រជែងសុទ្ធតែខ្លាំងៗ ខណៈដែលពូលនីមួយៗទម្រាំរកឃើញក្រុមលេខ១ លេខ២ និងក្រុមធ្លាក់ គឺសុទ្ធតែមានការប្រកួតស្វិតស្វាញក្នុងរយៈពេលកន្លងមកនេះ។ ការប្រកួតនេះ ក៏ត្រូវគេរំពឹងថា នឹងកាន់តែល្អមើល និង ទាក់ទាញផងដែរ នៅពេលឈានដល់៨ក្រុមចុងក្រោយ ដែលតម្រូវអោយក្រុមទាំង៨ ប្រកួតជម្រុះយកតែ៤ក្រុមនៅពេលខាងមុខ។

លោក អ៊ិន សុភិន ប្រធានក្រុម Mohahang All Star FC បានថ្លែងបញ្ជាក់ថា បន្ទាប់ពីឆ្លងផុតការប្រកួតក្នុងពូល ហើយបានឈរលេខ១ក្នុងពូល ក្រុមរបស់លោកនឹងត្រូវបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសវគ្គមួយភាគ៤ បើទោះជាក្រុមរបស់លោកត្រូវប៉ះជាមួយនឹងក្រុមខ្លាំងៗនៅក្នុងពូលផ្សេង។ ជាមួយគ្នានោះ លោកក៏បង្ហាញនូវមោទនភាពផងដែរ ដែលក្រុមរបស់លោកបានឡើងដល់វគ្គ៨នាក់ នៅក្នុងការប្រកួតដណ្ដើមពានពាក់កណ្ដាលអាជីពដ៏សំខាន់មួយនេះ។ យ៉ាងណាមិញ ក្រុមរបស់លោកនៅមិនទាន់មើលឃើញពីក្ដីសង្ឃឹមក្នុងការកាន់ពាននោះទេ ដរាបណាក្រុមនៅមិនទាន់អាចឈានដល់វគ្គ៤ក្រុមចុងក្រោយ ដោយសារតែកាលពីចូលរួមក្នុងព្រឹត្តិការណ៍នេះកាលពីលើកទី១ គឺក្រុមរបស់លោកបរាជ័យត្រឹមវគ្គប្រកួតយក៤ក្រុម៕

LEAVE A REPLY

Please enter your comment!
Please enter your name here