កាលពីថ្ងៃទី 20 វិច្ឆិកា ឆ្នាំ2020 មុននេះអ្នកនាង យុគ ចិន្តា ដែលជាអ្នករៀបចំកម្មវិធី « សង្វៀនម្ហូប » នៅទូរទស្សន៍ CTN បានប្រកាសពីការបញ្ចប់នូវកម្មវិធីមួយនេះក្នុងរដូវកាលទី1ហើយ បន្ទាប់ពីរកឃើញម្ចាស់ពាន គឺកញ្ញា រឿន ណាត អតីតជ័យលាភី Miss Universe Cambodia ឆ្នាំ2018 និងតារាសម្ដែងលោក ប៉ែន ភ័ក្រសុធារិទ្ធ ជាប់ជាម្ចាស់ពាន។ អ្នកនាងក៏បានប្រកាសថា នេះជាកម្មវិធីដែលអ្នកនាងនិងលោក អ៉ិត សេដ្ឋា បានបង្កើតរួមគ្នាតែមានបញ្ហាចេញមិនរួច ដោយមិនមែនជាកម្មវិធីដែលចម្លងពីកម្មវិធីការប្រកួតម្ហូបពីរបរទេសនោះឡើយ។

អ្នកនាង យុគ ចិន្តា បានថ្លែងថា បន្ទាប់ពីការប្រកួតរដូវកាលទី1 ត្រូវបានបញ្ចប់ កម្មវិធី សង្វៀនម្ហូបខ្មែរ នឹងបន្តរដូវកាលទី2 ក្នុងពេលខាងមុខដោយអ្នកនាងប្រកាសថា កញ្ញា រឿន ណាត និងលោក ប៉ែន ភ័ក្រសុធារិទ្ធ ទម្រាំតែបានកាន់ពាន់ និងមេដាយមាស ហើយបានឈ្នះទឹកទឹកប្រាក់ 20 លានរៀល គឺអ្នកទាំង2 បានប្រកួតឈ្នះក្នុងវគ្គធ្វើម្ហូបប្រចាំសប្ដាហ៍ និងប្រចាំខែយ៉ាងលំបាក។ ខណៈដែលកម្មវិធីនេះ មិនតម្រូវឱ្យដឹងពីវិញ្ញាសាជាមុននោះទេ គឺតម្រូវឱ្យធ្វើម្ហូបតាមលក្ខខណ្ឌតែម្ដង ទើបអ្នកនាងចាត់ទុកថា អ្នកឈ្នះនៅក្នុងការប្រកួតនេះ គឺមានគំនិតវ័យឆ្លាតខ្ពស់ទើបអាចគ្រងតំណែងជាម្ចាស់ពានបែបនេះបាន។

អ្នកនាងក៏សម្ដែងការសោកស្ដាយចំពោះក្រុមផ្សេងៗទៀតដែលទទួលការបរាជ័យនៅក្នុងការប្រកួតផងដែរ ដោយអ្នកនាងចាត់ទុកថាអ្នកដែលបានចូលរួមនៅក្នុងកម្មវិធីនេះក៏ទទួលបានបទពិសោធន៍មិនតិចដែរពីវិជ្ជាមេផ្ទះ។ អ្នកនាងប្រកាសថារដូវកាលទី2នៃការប្រកួតនេះនឹងមានការផ្លាស់ប្ដូររូបមន្តមួយចំនួន តែសូមមិនបញ្ជាក់ថានឹងប្ដូររូបមន្តបែបណានោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here