នី មុនីនាថធ្វើអោយគេច្រឡំមិនណយនោះទេរឿងចែកសំបុត្រការ

0

តារាសម្តែង នី មុន្នីនាថ បានធ្វើអោយគេឯង មានភាពភ្ញាក់អារម្មណ៍មិនតិចនាក់នោះទេនៅពេល នាងស្រាប់តែដើរចែកសំបុត្រការ។ស្របពេលដែលនាងទើបប្រកាសរឿង មានស្នេហាថ្មីផងនោះ អ្នកណាៗក៏ផ្អើលនាងការ ប៉ុន្តែនោះជាការយល់ ច្រឡំមួយប៉ុណ្ណោះ។

ទោះជាយ៉ាងណា នី មុន្នីនាថ បានប្រាប់ភ្ញៀវទាំងអស់ថា​មង្គលការដែលធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋានសេវេនប្រាយ ឃីង នោះមិនមែនរូបនាងធ្វើជាកូនក្រមុំផ្ទាល់នោះទេ នាងថាប្អូនស្រីរបស់នាងរៀបការប្ដីនៅថ្ងៃនោះ ហើយក្នុងនាមនាងជាបងស្រីត្រូវតែហៅមិត្តភក្ដិឲ្យចូលរួម។​ មុន្នីនាថ ប្រាប់មិត្តភក្ដិថា នាងមិនទាន់ចង់រៀបការឆាប់ៗនេះទេ ពោលគឺឲ្យប្អូនយកប្ដីមុនចុះ។

នី មុន្នីនាថ បានត្រឡប់មករកភាពប្រសើរផ្លូវចិត្តមកវិញ សាជាថ្មីក្រោយពេលខកបំណងស្នេហាទី១ នាងត្រូវរស់នៅជាមួយការឈឺចាប់ហើយតាំងស្មារតីខ្ពស់ដើម្បីតស៊ូ។ចុងក្រោយជីវិតនាង បានត្រឡប់មកជាថ្មីដោយបានកសាងស្នាដៃថតភាពយន្តភាគជាតួឯកបានប៉ុន្មានរឿងបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here