ម៉ូលីកា បន្ដរជួយឧបត្ថម្ភថវិការដល់កុមារកំព្រាខេត្តសៀមរាប

0

យោងតាមហ្វេសបុកលោកជំទាវហ៊ុន ស៊ីណាត ប្អូនលោកនាយរដ្ឋមន្រ្ដីបានបង្ហោះពីសកម្មភាពអតីតតារាចម្រៀងផលិតកម្មRock អ្នកនាងម៉ូលីកា បានឧបត្ថម្ភនូវថវិការចំនួន៥០០ដុល្លាបន្ថែមទៀតដល់អង្គការសប្បុរសធម៌កម្ពុជកុលបុត្រ កាលពីថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២០ បន្ទាប់ពីម្ចាស់ហាងNk Molika Beauty Trending Co.Ltd រូបនេះបានបរិច្ចាគនូវប្រាក់ចំនួន១០០០ដុល្លារួចមកហើយដល់អង្គការនេះកាលពីថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០២០ ពោលគឺរំលងទើបតែបាន៣សប្ដាហ៍ប៉ុណ្ណោះម៉ូលីកា ក៏នាំស្វាមីលោកហុង ម៉ានុណ និងបីកូនស្រីទៅជួបលោកជំទាវហ៊ុន ស៊ីណាត ដើម្បីផ្ដល់ថវិការជួយដល់អង្គការមួយនេះ ថែមទៀត។
នៅលើហ្វេសបុកលោកជំទាវហ៊ុន ស៊ីណាត បានបង្ហោះសារថា”តាងនាមកូនស្រីនឹម វណ្ណៈ ប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់កូនអឿន ម៉ូលីកា និងកូនហុង ម៉ានុណ ដែលបានជួយថវិការ៥០០ដុល្លា ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។សូមជូនពរកូនទាំងពីរសូមឲ្យមានសេចក្ដីសុខពេញមួយជីវិត”។

នេះជាសកម្មភាពសប្បុរសធម៌មួយទៀតរបស់ម៉ូលីកា ខណៈដែលមុននេះនាងក៏បានបរិច្ចាគនូវថវិការចូលរួមជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩ និងជនរងគ្រោះទឹកជំនន់ផងដែរ។ដោយឡែកការផ្ដល់ថវិការជាបន្ដរបន្ទាប់ដល់កុមារកំព្រាដល់អង្គការនៅខេត្តសៀមរាបនោះតាមព័ត៌មានថាម៉ូលីកា បានយល់ច្បាស់ពីការលំបាករបស់ពួកគេព្រោះនាងក៏ធ្លាប់ជាក្មេងកំព្រាដែរ ហេតុនេះហើយទោះជាមានជីវភាពធូធារយ៉ាងណាក៏នាងមិនដែលភ្លេចពីអតីតកាលឡើយទើបពេលនេះនាងបានចេញមុខធ្វើការងារសប្បុរសធម៌ជាហូហែរទៅតាមលទ្ធភាពដែលអាចធ្វើបានដែលសកម្មភាពបែបនេះត្រូវបានមហាជនជាច្រើនបានសម្ដែងការគាំទ្រនូវទឹកចិត្តរបស់អតីតអ្នកចម្រៀងនៅផលិតកម្មRock ដែលពេលនេះកំពុងតែជោគជ័យក្នុងអាវីកម្មតាមOnline៕

LEAVE A REPLY

Please enter your comment!
Please enter your name here