នៅទីបំផុត ថៅកែមួយឡេងប៊ីយូធី និង កូនប្រុសស្រីចំនួន៣នាក់ ត្រូវគេដាក់ឃុំ និងតម្រូវអោយធ្វើចត្តាឡីស័ក ស្វែងរកមេរោគកូវីត19 ហើយនៅក្នុងពេលនេះ

0

ទន្ទឹមនឹងការផ្ទុះឡើងនូវជម្ងឺកូវីត១៩ ដែលកំពុងរីករាលដាលចូលដល់សហគមនៅក្នុងប្រទេសកម្ពុជានោះ គេចាប់អារម្មណ៍ថា វិធានការក្នុងការទប់ស្កាត់ជម្ងឺកូវីតកាចសាហាវមួយ ក៏មានការរឹតបន្តឹងកាន់តែខ្លាំងជាងមុន។ ក្នុងនោះថៅកែស្រីមួយឡេងប៊ីយូធី ដែលទើបតែបានឆ្លងកាត់កន្លែងផ្ទុះកូវីត១៩ ក៏ត្រូវកំណត់អោយនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និង ត្រូវកំណត់អោយនៅឆ្ងាយពីអ្នកផ្ទះផងដែរ កាលពីរសៀល ថ្ងៃទី29 វិច្ឆិកា ឆ្នាំ២០២០ ខណៈដែលលទ្ធផលនៃការធ្វើចត្តាឡីស័កគឺកំពុងរង់ចាំមកលទ្ធផល។

យោងតាមការបញ្ជាក់របស់លោកជំទាវ ស្រឿង វណ្ណនី អគ្គនាយិកាក្រុមហ៊ុនមួយឡេងប៊ីយូធី បានថ្លែងបញ្ជាក់ថា លោកជំទាវ និង កូនប្រុសស្រីចំនួន3នាក់ ពិតជាត្រូវគេតម្រូវអោយធ្វើ
ចត្តាឡីស័កពិតមែន ដោយការកំណត់នោះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា មុននេះ ដោយលោកជំទាវ និង កូនៗ កំពុងស្នាក់នៅនៅក្នុងសណ្ឋាគារមួយកន្លែង បន្ទាប់ពីលោកជំទាវ និង កូនៗ បានចុះពីសហរដ្ឋអាមេរិក ហើយមកដល់កម្ពុជា។ លោកជំទាវថា លោកជំទាវបានទៅពង្រឹងតំណាងចែកចាយ និងទៅលេងកូនៗដែលរស់នៅអាមេរិក និង សិក្សានៅទីនោះរយៈពេលមួយខែមកហើយ ដោយក្នុងពេលទៅ គឺលោកជំទាវទៅតែ២នាក់កូនស្រីអាយុ៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្នុងពេលត្រលប់មកវិញ គឺមកទាំងកូនប្រុសម្នាក់ និង ស្រីម្នាក់ ដែលរស់នៅ និង សិក្សានៅឯសហរដ្ឋអាមេរិកនោះ មកជាមួយដែរ។ លោកជំទាវ និង កូនៗ បានចុះពីអាមេរិក ហើយមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២០ ហើយក៏ត្រូវបានមន្ត្រីសុខាភិបាល នាំខ្លួនមកធ្វើចត្តាឡីស័ក ដោយអោយស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ។ លោកជំទាវថា នៅក្នុងសណ្ឋាគារនោះ លោកជំទាវបានស្នាក់នៅ នៅក្នុងបន្ទប់២ជាមួយនឹងកូនៗទាំង៣ ហើយការចំណាយលើការស្នាក់នៅ និងការហូបហុក គឺអស់មួយថ្ងៃ220ដុល្លារ ដែលនោះគឺជាបន្ទុករបស់លោកជំទាវ ព្រោះតែលោកជំទាវមិនជ្រើសយកការស្នាក់នៅ នៅក្នុងសាលា ឬ នៅកន្លែងដែលក្រសួងសុខាភិបាលបានរៀបចំ។

លោកជំទាវថា ខ្លួន និង កូនៗ គឺមានសុខភាពល្អ ហើយក៏មិនមានការធ្វេសប្រហែស ក្នុងការការពារខ្លួនពីកូវីត១៩នោះដែរ ប៉ុន្តែដោយសារតែលោកជំទាវ និងកូនៗ សុទ្ធតែបានត្រលប់មកពីអាមេរិក ដែលជាកន្លែងមានផ្ទុះជម្ងឺកូវីត១៩ ទើបលោកជំទាវត្រូវតែធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់ ថាពិតជាគ្មានមេរោគកូវីត១៩។

លោកជំទាវ ស្រឿង វណ្ណនី បញ្ជាក់ថា ក្នុងការស្នាក់នៅដាច់ដោយឡែកនេះ ពិតជាអផ្សុកខ្លាំង ហើយក៏មានអារម្មណ៍នឹកផ្ទះ និង នឹកហាងផងដែរ ក្នុងពេលដែលលោកជំទាវបានមកដល់ស្រុកកំណើតហើយ តែបែរមិនអាចចូលផ្ទះ និង មិនអាចមកជួបជុំក្រុមគ្រួសារបាន។ យ៉ាងណាមិញលោកជំទាវថា សម្រាប់អាជីវកម្មគឺមិនប៉ះពាល់ទេ ដោយសារតែទាំងហាងលក់គ្រឿងអលង្ការ និង អាជីវកម្មផ្សេងៗ សុទ្ធតែមានអ្នកមើលខុសត្រូវ ហើយបើទោះជាលោកជំទាវត្រូវរស់នៅដាច់ដោយឡែក មិនមានសេរីភាពនៅក្នុងពេលនេះ តែក៏បានឡាយលក់ផលិតផលជាធម្មតា ដែលមានន័យថា លោកជំទាវ និង កូនក្រុមរបស់ក្រុមហ៊ុនមួយឡេងប៊ីយូធី ព្រមទាំងអតិថិជន គឺនៅតែបានធ្វើការជាមួយគ្នា និង មានទំនាក់ទំនងគ្នា។ នៅក្នុងហ្វេសប៊ុករបស់អគ្គនាយិកាដែលមានស្វាមីជាឯកឧត្តមរូបនេះ នៅតែមានសកម្មភាពឡាយលក់ផលិតផលយ៉ាងសកម្មដូចសព្វដងនោះផង ទើបធ្វើអោយលោកជំទាវមិនសូវអផ្សុកនៅក្នុងរយៈពេលកំពុងធ្វើចត្តាឡីស័កនេះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here