លី ច័ន្ទសីហា ៣ឆ្នាំជាមួយកូនស្រីគឺជាសន្សើមជីវិត

0

មេម៉ាយរយៈពេល៣ឆ្នាំ បានធ្វើអោយ លី ច័ន្ទសីហា ស្គាល់ភាពតស៊ូកាន់តែខ្លាំងឡើងថែមទៀតសម្រាប់កូនស្រីដែលនាងត្រូវតែផ្តល់ជំហរយកចិត្តទុកដាក់ មកទល់ពេលនេះ សីហា កក់ក្តៅដែលឈ្នះចិត្តខ្លួនឯងអាចតតាំងបានហើយអាចធ្វើការជួយដល់កូនមានការរស់នៅសមរម្យ។

លី ច័ន្ទសីហា ចាត់ទុកកូនស្រីជាសន្សើមជីវិតមានភាពស្រស់ស្រាយមានតែកូនស្រីម្នាក់នេះហើយជ្រោងអោយនាងដើរទៅមុខ ៣ឆ្នាំបានប្រែអោយជីវិតសីហា រស់នៅដោយជំនឿរឹងមាំបំផុតប្រឆាំងនឹងព្រហ្មលិខិតដែលកំណត់អភ័ព្ទស្នេហ៍ហើយមិ នអាចដេកដួលបរាជ័យបាន។ស្ថិតក្នុងភាពជាស្ត្រីខ្លួនមួយមេម៉ាយ លី ច័ន្ទសីហា នៅតែមើលឃើញខ្លួនឯងពិតជា អស្ចារ្យមានឧបសគ្គច្រើនបែបណាមិនងាយតក់ស្លុត ម្ល៉ោះហើយទើបឱកាសមើលឃើញបុរសណាថ្មីដាក់ក្នុងបេះដូង សីហា សុំមិនទាន់ចង់និយាយហើយលែងជារឿងសំខាន់ពេកទៀតហើយសម្រាប់អារម្មណ៍នាងពេលនេះ។

លី ច័ន្ទសីហា បានបញ្ជាក់ថា ពេលនេះសុំពេលរកលុយអោយច្រើនដោយសារនាងយល់ថា នៅមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ក្លាយជាមនុស្សធូរធារ បើទោះជាពេលនេះនាងមមាញឹកជាមួយមុខរបរ ទាំងសំអាងការនិងគ្រឿងផលិតផលខូស្មិកទិកដកខ្លួនមិនរួចតែនៅមានគម្រោងបើរបរថ្មីៗទៀតអោយបាន។អាចនិយាយបានថាមានមហិច្ឆិតាខ្ពស់រឿងរកសុី បែបនេះមិនចង់យកអារម្មណ៍ខ្វល់ច្រើនរឿងប្តីព្រោះយើងមានកូនហើយបានប៉ាម៉ាក់មើលថែចៅជួយសម្រួលការងារគឺជារឿងគ្រប់គ្រាន់ នាងនឹងសន្យាថាផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីកូនស្រីម្នាក់នេះហើយមិនធុញនោះទេព្រោះម្តាយគេមិនស្រួលទេតែមានសេចក្តីសុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here