ខណៈកូវីតផ្ទុះខ្លាំង លោក កុយ ស៊ីឌឿន ទទួលបានកូនទី៥ ទុកជាចំណងដៃ

0

កាលពីព្រឹកថ្ងៃទី៧ ធ្នូ ឆ្នាំ២០២០ តារាចម្រៀង និង ជាម្ចាស់ផលិតកម្ម ឌីភី លោក កុយ ស៊ីឌឿន ទទួលបានសមាជិកថ្មីបន្ថែមម្នាក់ទៀតហើយ ដោយនេះគឺជាកូនស្រីទី៥របស់លោក និង ភរិយា។ នៅលើហ្វេសប៊ុក លោកត្រូវគេឃើញបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង បើទោះជាដំណក់ឈាមមួយនេះ មិនមែនជាដំណក់ឈាមដំបូង។

លោក កុយ ស៊ីឌឿន និយាយថា កូនស្រីរបស់លោក កើតនៅវេលាម៉ោង ៨ និង ៥ នាទីព្រឹក ដោយការប្រសូតនេះ មិនមែនជាកើតដោយធម្មជាតិនោះទេ តែជាការកើតដោយវះកាត់ បន្ទាប់ពីភរិយារបស់លោកក៏ឈឺពោះផងដែរ។ លោកថា មូលហេតុនៃការវះកាត់ មិនមែនដោយសារភរិយាលោកសុខភាពមិនល្អនោះទេ ប៉ុន្តែបណ្ដាលមកពីមិនចង់អោយភរិយាពិបាកទ្រាំ ទើបសម្រេចចិត្តវះកាត់។ នៅក្នុងពេលនេះ ភរិយា និង កូនស្រីតូចរបស់លោក មានសុខភាពល្អ និង កំពុងសម្រាកថែទាំនៅក្នុងមន្ទីរពេទ្យឯកជនមួយ។ លោកបានដាក់ឈ្មោះកូនស្រីថា កុយ ស៊ីឌឿនស៊ីលីណា។

ជាមួយនឹងវត្តមានសមាជិកថ្មីនេះ គេឃើញមានការអបអរយ៉ាងខ្លាំង ពីអ្នកសិល្បៈនៅក្នុងសង្គមហ្វេសប៊ុក។ នេះក៏បង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងប្ដីប្រពន្ធរបស់លោកផងដែរ ខណៈដែលលោកក៏ត្រូវគេឃើញនៅមើលថែភរិយា យ៉ាងយកចិត្តទុកដាក់ នៅក្នុងមន្ទីរពេទ្យនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here