រ៉េត សារីតា តបការរិះគន់រឿងកម្ពស់បវរកញ្ញា

0

មានមតិជាច្រើនបានលើកឡើងពីកម្ពស់ របស់បវរកញ្ញាចក្រវាឡ រ៉េត សារីតា ដែលហាក់ស្ទើរស្តង់ដារដោយធ្វើអោយ អ្នកខមមិនមួយចំនួនថាទាប យ៉ាងណានោះជាការយល់ឃើញប៉ុណ្ណោះ សារីតា ទទួលបានតំណែងជាម្ចាស់ម្កុដរួចហើយ ក្រោយពេលដែលលក្ខខណ្ឌភាពឆ្លាតវៃតបតាមការ ចង់បានរបស់គណៈកម្មាការដាក់ពិន្ទុ។

រ៉េត សារីតា បានបកស្រាយក្នុងកម្មវិធីមួយដោយនាងនិយាយថា «ទំរាំដាច់ចិត្តចូលមកប្រឡងនេះឃើញថា នាងបានសម្រេចចិត្ត ២ឆ្នាំព្យាយាមសិក្សាស្វែងយល់អំពីវិស័យបវរកញ្ញាចក្រវាឡនេះ។អ្វីដែលនាងបារម្ភបើជាប់មិនអីនោះទេ តែបើប្រឡងធ្លាក់នោះប្រាកដជាមានគេថាដោយសារយើងក៏ជាអ្នកសិល្បៈមួយរូបដែរ» នាងថាកន្លងមកក្រោយពេលនាងជាប់គេនិយាយថាស្ទើរកម្ពស់ នាងក៏គិតចឹង។ប៉ុន្តែអាចថាសមល្មមអោយតែយើងអាចធ្វើបាន ដាក់ការងារណាចេញមកយល់នោះជាអ្វីដែលគេមើលឃើញទៅវិញ» ជារួមនាងមានការតាំងចិត្ត២ឆ្នាំដោយសាកល្បងប្រឡងបើឈ្នះនោះជាកិត្តិយសតែបើចាញ់គឺចាត់ទុកថាជាបទពិសោធន៍មួយ។

រ៉េត សារីតា ចេះ៣ភាសា អង់គ្លេស បារាំង និងថៃ អនាគតនាងចង់ក្លាយជាអ្នកដឹកនាំភាពយន្តបុិនប្រសព្វម្នាក់ នាងក៏ជាពិធីការិនីដែលមាបទពិសោធន៍ច្រើនឆ្នាំ ឱកាសប្រឡងបវរកញ្ញាចក្រវាឡក្រៅពីជាម្ចាស់ម្កុដនាងបានពានរង្វាន់ឆ្នើមខាងសម្តែង និងពានខាងកិច្ចសម្ភាសន៍បានល្អជាងគេបំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here