ម៉ូលីកា ក្រោយបានកូន១ថាលក់កាន់តែដាច់

0

​ខណៈដែលកូវីដ១៩នៅមិនទាន់ស្ងាត់ធ្វើឲ្យអ្នកលក់តាមOnline មួយចំនួននៅទ្រឹងនោះអតីតតារាចម្រៀងផលិតកម្មRock ម៉ូលីកា បានអះអាងថាផលិតផលសម្រករបស់នាងលក់ដាច់ខ្លាំងនៅពេលនេះតែម្ដង។ កាបង្ហាញមុខរបរកាន់តែកាក់កបនេះក្រោយពីម៉ូលីកា សម្រាលបានកូនស្រីម្នាក់អាយុជាង៥ខែឈ្មោះនុណ ច័ន្ទម៉ូនីតា ។

ម៉ូលីកា កាន់តែធ្វើឲ្យអតិថិជនមានទំនុកចិត្តទៅលើនាងថែមទៀតនៅពេលដែលនាងបានប្រើប្រាស់ផលិតផលមួយនេះដោយខ្លួនឯងផ្ទាល់ ហើយសម្រកបានរហូតដល់២៥គីឡូ ដោយមិនប៉ៈពាល់ដល់សុខភាពក្រោយពេលសម្រាល។

នាងថាផលិតផលសម្រករបស់នាងលក់កាន់តែដាច់ដោយមានទាំងតារាល្បីៗជាច្រើនដួងក៍បានគាំទ្រ និងប្រើប្រាស់ផលិតផលនេះដែរ។ ម៉ូលីកា ដែលផ្ដើមទុនដំបូងត្រឹម៣០០ដុល្លារកស៊ីលក់ជើងមានជ្រក់តាមOnlineឈានមករកស៊ីធំផ្នែកCosmeticsនោះថាក្រោយទទួលបានចំណងដៃកូនស្រីម្នាក់តាមបំណងពេលនេះមុខរបរនាងកាន់តែរីកធំ លក់កាន់តែដាច់ដែលអាចនិយាយបានថាកូនស្រីនាំភាពចម្រុងចម្រើនដល់ឪពុកម្ដាយ។

គួរបញ្ជាក់ផងដែរថា ​អតីតតារាចម្រៀងRockរូបនេះ បានដឹកដៃតារាសម្ដែងលោកហុង មានុណ ហៅឆានុន រៀបការកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ និងបានសម្រាលកូនកាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ ដែលពេលនេះនាងនៅតែរក្សារបានរូបសម្រស់ស្រស់ស្អាតដូចកាលមិនទាន់មានកូន ពិសេសគឺមិនឡើងទម្ងន់ព្រោះមានផលិតផលសម្រកជាប្រេនផ្ទាល់ខ្លួនជាជំនួយ។

LEAVE A REPLY

Please enter your comment!
Please enter your name here