ស្ដាប់មូលហេតុពីឌីជេ កណ្ដុរ ទើបដឹងពីមូលហេតុ ឌីជេ ប៊ូម ទទួលមរណភាពលឿន

0

មរណភាពរបស់ ឌីជេ ប៊ូម ដែលជាតារាសិល្បៈដំបូងគេនៅកម្ពុជា បានបង្កអោយមានការភ័យតក់ស្លុតយ៉ាងខ្លាំង ដោយសារតែលោកនៅក្មេងមិនគួរនឹងមរណភាពងាយៗបែបនេះ។ យ៉ាងណាក៏ដោយផ្អែកតាមការបញ្ជាក់របស់ឌីជេ កណ្ដុរ គឺគេអាចយល់បានថា ហេតុអ្វីលោកបែរជាពេទ្យសង្គ្រោះមិនបាន។

លោក ឌីជេ កណ្ដុរ ដែលជាមិត្តស្និទ្ធិស្នាលបញ្ជាក់ថា ហេតុផលដែល ឌីជេ ប៊ូម ខាងពេទ្យសង្គ្រោះមិនបាន គឺដោយសារតែគាត់ទុកជម្ងឺកូវីតនេះ អោយនៅយូរពេល។ លោកថា ឌីជេ ប៊ូម មានអាការៈធ្វើទុក្ខតាំងពីថ្ងៃ៦ ខែមីនា មកម្លេះ បន្ទាប់ពីមានការជួបជុំជាមួយស្រីអ៊ីត និង អ្នកវិជ្ជមានកូវីត១៩ផ្សេងទៀត ប៉ុន្តែ ឌីជេ ប៊ូម អត់ព្រមទៅតេសកូវីត១៩នោះទេ គឺគិតតែលេបថ្នាំ និងទៅពេទ្យផ្សេងដើម្បីព្យាបាល។ លោកថា នាយប៊ូម លុះត្រាមានអាការៈធ្វើទុក្ខខ្លាំងហើយ ទើបសម្រេចចិត្តទៅធ្វើសំណាក ហើយដោយសារតែខាងពេទ្យថា មេរោគស៊ីសួតធ្ងន់ធ្ងរទៅហើយ ទើបខាងពេទ្យមិនអាចសង្គ្រោះ។ ក្នុងនោះនាយប៊ូមមានជម្ងឺលើសឈាម និង ជម្ងឺមួយចំនួន ក៏អាចជាធាតុផ្សំផងដែរ។ លោកថា ក្នុងពេលមានអាការៈលើផ្នែកបំពង់កភ្លាមៗ នាយប៊ូម មិនព្រមទៅតេសសំណាកតាមលោក និង មិត្តភ័ក្ត្រផ្សេងណែនាំទេ គឺគិតតែទៅព្យាបាលនៅពេទ្យផ្សេង ហើយបើកុំតែធ្ងន់ទៅហើយ ក៏ពិតជាដល់ថ្នាក់ស្លាប់នោះដែរ ក្រោយពេលទទួលការព្យាបាល។ នេះក៏ចាត់ទុកថាជាបទពិសោធន៍មួយ សម្រាប់បុគ្គលដែលមានអាការៈប្លែក ហើយមិនព្រមទៅតេសនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here