ទៅរស់នៅជាមួយស្វាមីលើទឹកដីអាមេរិចមិនទាន់បានប៉ុន្មានផង សុគន្ធ​ នីសា ប្រកាសត្រៀមវិលពីអាមេរិកមកកម្ពុជាម្តងទៀត

0

ដោយសារតែមិនអាចផ្តាច់ ចោលទាំងស្រុងនៅ អាជីពសិល្បៈ សុគន្ឋ និសានៅតែចិញ្ចឹមចិត្តបើកឱកាស អោយខ្លួនមានវត្តមានជាប្រចាំជាមួយ អ្នកគាំទ្រ។ ពេលនេះទោះនៅអាមេរិក និសានៅតែប្រកាសថា នាងមិនចោលអ្នកគាំទ្រ ជាដាច់ខាត មិនអាចចោលវិថីធ្លាប់ល្បីឈ្មោះឡើយ។

សុគន្ធ នីសា បានប្រកាសថា ខ្លួនបានត្រៀមខ្លួនឡើងយន្តហោះពីអាមេរិក វិលមកកាន់កម្ពុជាវិញនៅថ្ងៃស្អែកនេះ បន្ទាប់ពីនាងបានចេញមកនៅទឹកដីមហាអំណាចមួយនេះក្នុងរយះពេលខ្លីមួយ។សុគន្ធ នីសា​​ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ទឹកដីអាមេរិកជាមួយស្វាមី កាលពីអំឡុងខែមេសា ក្រោយពីនាងបានជាសះស្បើយពីជំងឺកូវីដ១៩។ការចាកចេញទៅអាមេរិកយ៉ាងតក់ក្រហល់នេះមិនត្រូវបានតារាចម្រៀងរូបនេះបញ្ចាក់ប្រាប់មហាជនពីហេតុផលច្បាស់លាសឡើយ ពោលនាងគ្រាន់តែបង្ហើបយ៉ាងខ្លីថា នាងត្រូវបំពេញការងារគ្រួសារនៅទីនោះមួយរយះ។

នៅទឹកអាមេរិក សុគន្ធ នីសា បានបញ្ជាក់ច្បាស់អោយមហាជនឹងថា​ នាងពុំមានហេតុផលណាមួួយសម្រាប់រស់នៅអាមេរិករហូតនាពេលនេះឡើយ ពោលនាងនឹងត្រឡប់មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ ជាមួយនឹងការបន្តអាជីពសិល្បះរបស់នាងដូចដើមផងដែរ។ជាថ្មីម្តងទៀត សុគន្ធ​ នីសា បានបញ្ជាក់ច្បាស់តាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃស្អែកនេះជាថ្ងៃកំណត់ដែលនាងនឹងត្រូវវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយ។ សារដែល សុគន្ធ​ នីសា បានបង្ហោះនេះបានធ្វើអោយមហាជន​​ ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងបានសម្តែងការស្វាគមន៍ចំពោះវត្តមាននៃការវិលត្រឡប់​ ហើយពួកគេក៏នៅតែរងចាំការចេញបទចម្រៀងថ្មីពីតារារូបនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here