ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយ ថ្មីៗនេះផលិតកម្ម រាម បានចេញបទចម្រៀងជាច្រើនបន្តបន្ទាប់រួចមកហើយ ដើម្បីបំពេញតម្រូវការសម្រាប់អ្នកគាំទ្រ ដែលមានគ្រប់ចង្វាក់ គ្រប់ទម្រង់ ។
ជាក់ស្តែង កាលពីថ្មីៗកន្លងទៅនេះ ផលិតកម្មក៏ទើបតែបញ្ចេញចម្រៀងមនោសញ្ចេតនាមួយបទ មានចំណងជើងថា «ព្រួយខ្លាចបាត់បង់» ដែលជាការបកស្រាយរបស់តារាចម្រៀងសំឡេងផ្អែម ដួង វីរៈសិទ្ធ និង រាជិនីសំឡេង មាស សុខសោភា ដោយគេសង្កេតឃើញមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន មិនតែប៉ុណ្ណោះថែមទាំងលើកសរសើរមិនដាច់ពីមាត់នូវភាពពីរោះក្នុងបទចម្រៀងថ្មីនេះទៀតផង ។
យ៉ាងណាមិញ ដើម្បីជាការប្តូររសជាតិថ្មីមួយទៀតនោះ ផលិតកម្ម រាម បានយកចិត្តទុកដាក់ខ្ពស់ ដោយបានបញ្ចេញចម្រៀងថ្មីមួយបទទៀត ជាកាដូសម្រាប់អ្នកគាំទ្រក្នុងខែថ្មីនេះ ដែលមួយបទនេះមានការផលិតឡើងយ៉ាងសម្រិតសម្រាំងបំផុត ជាមួយអត្ថន័យក៏ពីរោះ ចង្វាក់ភ្លេងក៏ថ្មីបែបរ៉េប ធានាថាត្រូវចិត្តត្រូវអារម្មណ៍យុវវ័យខ្លាំង ។ មួយបទនោះមានចំណងជើងថា «Still Good» ជាការបកស្រាយដោយតារាចម្រៀងពន្លកថ្មីវ័យក្មេងពីររូបគឺ Tom និង Baly ។
«Still Good» នេះគឺជាបទទី ២ ហើយសម្រាប់តារាចម្រៀងពន្លកថ្មី Tom និង Baly ដោយបទដំបូងរបស់គេនោះគឺបទ «ដាំទឹក» ដែលធ្លាប់បានទទួលការគាំទ្រម្តងរួចមកហើយ កាលពីកន្លងមកនេះពីសំណាក់មិត្តៗ យុវវ័យ ។
គួរបញ្ជាក់ដែរថា បទ «Still Good» ជាបទចម្រៀងលើកទី ១ សម្រាប់តារាចម្រៀងពន្លកថ្មីទាំងពីររូប ក្នុងផលិតកម្ម រាម ដែលបានថតឡើងជា MV មានលក្ខណៈខ្នាតធំ ច្បាស់ត្រជាក់ភ្នែក ជាមួយកាមេរ៉ាទំនើបៗ ដែលកាន់តែធ្វើឱ្យមួយបទនេះ ពិតជាត្រូវចិត្តយុវវ័យ ៕
ដើម្បីចង់ដឹងច្បាស់ថាបទ «Still Good» ពីរោះបែបណា ចុចស្តាប់ និង ទស្សនា MV ខាងក្រោមនេះ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here