ឌួង ហ្សូរីដា ស្រក២០គីឡូ ដោយសារវិធី សំខាន់ម្យ៉ាង

0

កញ្ញា ឌួង ហ្សូរីដា បានធ្វើអោយគេឯងមានការ ភ្ញាក់ផ្អើលជាថ្មីដោយសារនាងស្រកសាច់ មុខថតខុសប្លែកពីពេលមុនដែល សាច់ណែនហាប់ល្អ។ ចុងក្រោយគេនាំគ្នានិយាយថា មកពីនាងឈឺធ្ងន់ទើបជាបែបនេះ។ ប្រឆាំងជាមួយ ដំណឹងនេះហ្សូរីដា បានបដិសេធ និងលើកឡើងថា នាងស្រកសាច់ច្រើនដោយសារ ប្រើផលិតផលមួយប្រភេទ ដែលមិនប៉ះពាល់សុខភាព ហើយធ្វើអោយបំណងរបស់នាងបានសម្រេច មានរាងស្អាត។
ហ្សូរីដា ស្រកសាច់អស់២០គីឡូ ដែលមិនមែនជារឿងលេងសើចនោះទេ គឺច្រើនណាស់ខណៈពីមុននាង មានទម្ងន់៧០គីឡូ។ ម្នាក់ៗភ្ញាក់ពេលឃើញនាង ស្រកសាច់ មុខមារ់ប្លែកឆ្ងាយហើយ គិតថាប្រហែលជាឈឺដោយជំងឺអ្វីមួយ ទើបប្រែប្រួលហួសស្មាន។ យ៉ាងណាមិញហ្សូរីដា បានលើកឡើងថា នាងញាំខូលីជេនម្យ៉ាងដែល មានគុណភាព ប្រើហើយនាំចូលមកលក់នីហាងនាង។ នាងពិសោធន៍ខ្លួនឯងសិនហើយ ឃើញថា ស្រកតាមបំណង ដែលមិនប៉ះពាល់សុខភាពអ្វីទាំងអស់។ លោកអ្នកជ្រាបហើយ នាងពីមុនឡើងសាច់ណាស់ តែឥឡូវចង្កេះរួមតូច មុខថតខុសគ្នា តែម្តង។ យ៉ាងណាបើផលិតផលមិនល្អ នោះនាងច្បាស់ជាពិបាកសុខភាពតែនេះ នាងធម្មតា សព្វយ៉ាង មិនធ្វើទុក្ខឡើយ។
ឌួង ហ្សូរីដា នៅតែប្រកាន់ភ្ជាប់ការងារ ពិធីការិនី ដោយយកការងារនេះផ្នែកមួយជួយ ដល់សង្គមទើបនាង ព្រមទទួល។ តារាស្រីដែលតស៊ូ ចិញ្ចឹមគ្រួសារ ភ្លេចរឿងផ្ទាល់ខ្លួន រូបនេះ ក៍ខ្លាំងខាងជំនួញ មានមុខរបរច្រើនមុខ ដែលបុរសខ្លះ មិនស្មើផង។ បើទោះជាមានបាននិងរកលុយបាន ក៍អ្នកនាង រមែងជួយការងារ សង្គម និងមនុស្សធម៌ ជួយដល់ជនលំបាកច្រើនគ្រាមកហើយ។ នាងត្រូវបានអ្នកសិល្បៈចាត់ទុកថា ជាកូនស្រីលះបង់ពេលវេលាសប្បាយ មើលថែទាំម្តាយមានជំងឺដោយ មិនអោយខ្វល់ខ្វាយចិត្ត ព្រោះការចំណាយលុយព្យាបាលម្តាយមិនតិចមុឺនដុល្លារឯណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here