នៅលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះករណីតារាអនឡាញមួយរូប ដែលទ្រហោយំក្នុងម៉ោង Live រៀបរាប់ពីករណីរបស់ស្វាមីនាងលែងស្រលាញ់នាង លែងអោយតម្លៃនាង ហើយធ្វើអោយនាងបាក់ទឹកចិត្ត ស្រាប់តែអ្នកគ្រូ រៃ សុភា ដែលមានមុខមាត់ស្រដៀងផាកប៊ូម រហូតគេអោយឈ្មោះថា ផាកប៊ូមខ្មែរ និង អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្រស់ Sophea Skin Care ស្រាប់តែបង្ហោះសារយ៉ាងចាក់ដោត។ លោកស្រីនិយាយថា”អូន! ស្រឡាញ់កុំស្រឡាញ់គេពេក ខ្វល់កុំខ្វល់ពីចិត្តគេពេក អ្វីដែលអូនត្រូវធ្វើត្រូវស្រឡាញ់ខ្លួនឯង និង អោយតម្លៃខ្លួនឯងអោយបានច្រើនបំផុត ពេលដែលយើងមិនស្រឡាញ់ខ្លួនឯង មិនអោយតម្លៃខ្លួនឯង សូម្បីប្តីក៏មិនអោយតម្លៃ និង លែងសូវស្រឡាញ់យើងដូចគ្នាដែរ។
«កុំស្រឡាញ់គេរហូតបាត់បង់តម្លៃខ្លួនឯង»”។ ការបញ្ចេញយោបល់របស់អ្នកឯកទេសផ្នែកសម្ផស្សរូបនេះ ក៏មានអ្នកគាំទ្រការបញ្ចេញយោបល់របស់អ្នកស្រីមិនតិចដែរ ខណៈដែលសាររបស់លោកស្រី ត្រូវបានគេចាត់ទុកថាគឺជាការលើកទឹកចិត្តដ៏ធំដល់នាង ហើយក៏ដូចជាការលើកទឹកចិត្តដល់អ្នកលង់ខ្លួននឹងស្នេហាផ្សេងទៀត ដែលកំពុងខូចចិត្តរឿងស្នេហា។ ការបញ្ចេញសារនេះ គឺរែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រីបង្អួតរថយន្តទី៥ និង បង្អួតពីជោគជ័យផ្នែកអាជីវកម្ម ជាមួយស្វាមី។

LEAVE A REPLY

Please enter your comment!
Please enter your name here