ដំណាងចែកចាយរបស់ក្រុមហ៊ុន ESNC កាន់តែមានទំនុកចិត្តក្រោយម្ចាស់ប្រេន ប្រកាសថា…

0

 

ក្រោយជំនួបចុះទៅដោយផ្ទាល់ដល់ដេប៉ូ របស់តំណាងធំ នៅខេត្តព្រៃវែង និង ស្វាយរៀង អគ្គនាយិកាក្រុមហ៊ុន ESNC ដែលកំពុងជោគជ័យផលិតផលគ្រីមការពារកំដៅថ្ងៃ ESN លោកស្រី អេន សុខនី បានអះអាងថា ក្នុងពេលបន្តបន្ទាប់ តំណាងឆ្នើមៗរបស់ក្រុមហ៊ុន នឹងត្រូវបានលោកស្រីបន្តលើកទឹកចិត្តដោយចុះទៅដោយផ្ទាល់ ហើយអោយចេញមុខនៅលើបណ្ដាញសារព័ត៌មាន”ផ្ទះតារា” ដោយអោយសម្ភាសន៍ ដើម្បីអោយកាន់តែមានកេរ្តិឈ្មោះ និង ការចាប់អារម្មណ៍។ លោកស្រីថា ក្រៅពីម្ចាស់សាខាធំនៅខេត្តព្រៃវែង និង ស្វាយរៀង តំណាងក្រុមហ៊ុនឆ្នើមៗផ្សេងទៀត ក៏នងត្រូវបង្ហាញខ្លួនផងដែរ។ ជាក់ស្ដែង ម្ចាស់ដេប៉ូដ៏ឆ្នើមម្នាក់ទៀតនៅខេត្តតាកែវ ក៏នឹងបានក្រុមហ៊ុនរំលេចយកមកបង្ហាញផងដែរក្នុងពេលដ៏ខ្លី ដើម្បីអោយកាន់តែមានការច្បាស់ថា នៅពីក្រោយនៃភាពជោគជ័យរបស់លោកស្រី និងរបស់ក្រុមហ៊ុន គឺមានតំណាងដេប៉ូឆ្នើមៗទាំងនេះ ដែលជួយអោយក្រុមហ៊ុនរីកចំរើន។

លោកស្រី អេន សុខនី បន្តថា មកដល់ដើមឆ្នាំ២០២២នេះ ក្រុមហ៊ុនកាន់តែបង្កើននាំចូលផលិតផលគ្រឿងសម្អាងបន្ថែមច្រើនមុខ ដោយផលិតផលសំខាន់ៗទាំងនោះ កាន់តែមានការទទួលស្គាល់នៅលើទីផ្សារ ដោយសារតែមានតំណាងឆ្នើមៗទាំងអស់។ លោកស្រីថាផលិតផលដែលកំពុងផ្ទុះខ្លាំង រួមមាន គ្រីមការពារកំដៅថ្ងៃ និង ជែលបិតមុខ ESN ដែលផលិតផលមួយនេះ ក៏កំពុងចរាចរនៅក្រៅប្រទេសផងដែរ។ ក្នុងដើមឆ្នាំថ្មីនេះ លោកស្រីក៏មមាញឹកខ្លាំង នឹងជំនួញដីធ្លីរបស់ស្វាមី គឺគម្រោង CL Han Chey Resort នៅកំពង់ចាម និង គម្រោង CLK នៅត្បូងឃ្មុំផងដែរ តែលោកស្រីនឹងនៅតែចំណាយពេលដោយផ្ទាល់អោយបានច្រើន ចុះទៅពញាក់អារម្មណ៍ជាមួយតំណាងឆ្នើមៗទាំងអស់ ក្នុងពេលបន្តបន្ទាប់៕

https://fb.watch/9-Fq8EFl2G/

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here