មិនសរសើរមិនបានពេលឃើញសកម្មភាពជួយសង្គមមិនធម្មតារបស់ Sivmey Onlineshop

0

មានការកត់សម្គាល់ថា តារាហ្វេសប៊ុក អ្នកនាង អ៊ាន សៀវម៉ី ម្ចាស់ផេក Siv Mey Online Shop កំពុងសកម្មនឹងការធ្វើទានគួរអោយសរសើរ។ ដោយសកម្មភាពទាំងនេះកាន់តែទទួលបាននូវការកោតសរសើរថែមទៀត នៅពេលមានការបង្ហាញពីសកម្មភាពទាំងនោះសរុបគ្នា។

យោងតាមការបង្ហោះរបស់អ្នកនាង Siv Mey Online Shop ដែលត្រូវគេស្គាល់ជាម្ចាស់ផលិតផល Ei Ei បានបង្ហោះអោយឃើញពីសកម្មភាពស្ទើរគ្រប់ជ្រុងដែលអ្នកនាងបានធ្វើនាពេលចុងក្រោយ។ សកម្មភាពទាំងនោះរួមមានការចែកអំណោយដល់អ្នកខ្វះខាត ការបរិច្ចាគថវិកាតាមរយៈព្រះសង្ឃ ការចែកទឹកអាល់កុលដល់កងសន្តិសុខ បរិច្ចាគថវិកា និងអំណោយដល់កាកបាទក្រហមខេត្តកណ្ដាលរាជធានីភ្នំពេញ និង កាកបាទក្រហមខេត្តកណ្ដាល ជួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជម្ងឺកូវីត១៩ និងសកម្មភាពផ្សេងៗជាច្រើនទៀត ដែលគ្រាន់តែឃើញគឺមិនសរសើរមិនបាន។ បើគិតអំពីការចំណាយក្នុងសកម្មភាពទាំងនោះក៏មិនតិចជាងម៉ឺនដុល្លារនោះដែរ រាប់ទាំងសោហ៊ុយក្នុងការដំណើរការលើសកម្មភាពសប្បុរសធម៌ទាំងនោះផង ។

ខាងក្រោមនេះជារូបភាពខ្លះៗ ដែលបង្ហាញពីសប្បុរសធម៌របស់អ្នកនាង Siv Mey នៅក្នុងសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here