ព្រះអង្គ នី សុវណ្ណមុនីរ៉េត បំផុសសកម្មភាពមនុស្សធម៌ ផ្ដល់គម្រូល្អដល់មហាជនគួរឱ្យសរសើរ

0

មហាជនជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយនូវព្រះនាមរបស់របស់ព្រះ អង្គ នី សុវណ្ណមុនីរ៉េត គង់ ប្រចាំនាកុដិ លេខ២៤ វត្តនាគវ័ន រាជធានីភ្នំពេញដែលព្រះអង្គគឺជាព្រះសង្ឃមួយអង្គដែលមានព្រះទ័យជ្រះថ្លារខាងធ្វើទាន និងតែងតែបង្ហាញសកម្មភាពមនុស្សធម៌គ្រប់រូបភាពជាញឹកញាប់នៅក្នុងសង្គម ។

អ្នកដែលស្គាព្រះអង្គភាគច្រើនបានសម្តែងសេចក្តីអំណរនៅពេលព្រះអង្គធ្វើជាគម្រូមួយ ទៀត សម្រាប់ពុទ្ឋសាសនា បើទោះជាមានសង្ឃខ្លះ ហាក់បែកឆ្វេង ក៏នៅមានព្រះសង្ឃល្អៗសាងបុណ្យតាមឱវាទព្រះពុទ្ឋ។ជាងនេះទៅទៀតគេសង្កេតឃើញនៅលើទំព័រហ្វេកប៊ុករបស់ព្រះគ្រូ វិញតែងតែឃើញបំផុសបំផុល ដោយរូបភាព សកម្មភាពមនុស្សធម៌ ការចែករំលែកទាន ដល់ជនរួមជាតិដែល លំបាក។ បង្ហាញពីទឹកចិត្តជាខ្មែរតែមួយ ត្រូវចេះជួយគ្នា ក្នុងកាលៈទេសៈណាក៏ដោយ។ ហ្វេនៗដែល គាំទ្រព្រះអង្គ ទទូចអោយ ព្រះអង្គ បន្តមាគ៌ា បែបនេះបន្តទៀត កុំដក់ចិត្តគិត រឿងអ្នកចាំនិយាយ។

ទោះបីជាយ៉ាងនេះក្ដីបើទោះជាព្រះ អង្គ មុនីរ៉េត ព្យាយាម សម្តែង ធម៌មេត្តា បែបណា ក៏នៅមានជន អគតិមួយចំនួន ធ្វើជាមាជ្រែក ទើសជាប្រចាំ។ ប៉ុន្តែភាពក្តៅ របស់ជន ទាំងនោះ មិនអាច យកឈ្នះអំពើល្អ ការសាងបុណ្យដ៏ ពិតប្រាកដ របស់ព្រះអង្គឡើយ។ ព្រះពុទ្ឋ នៅមាន មារផ្ចាញ់ ទំរាំសត្វលោក យើងទៀតនោះ មានតែពាក្យ« ចាញ់ជាព្រះឈ្នះជាមារ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here