ដោយសម្លឹងឃើញថាសព្វថ្ងៃមនុស្សគឺមានតម្រូវកាតប្រើប្រាស់ចាំបាច់ផ្សេងៗជាច្រើនទាំងយាន្តយន្ត របស់របរប្រើប្រាស់ផ្សេងៗជាច្រើនដែលសុទ្ធសឹងតែជាវត្ថុដែលមានផលប៉ះពាល់ដល់បរិស្ថានពោលគឺសម្រាម និងសំណល់គ្រឿងយន្តផ្សេងៗ។ ហេតុដូចច្នេះហើយទើបសិប្បកម្ម ឈ្លាសវៃ Smart Craft បានប្រមូលយកសំណល់ប្លាស្ទិក និងសម្ភារៈមួយចំនួនដែលប្រើប្រាស់លែងកើតយកមកឆ្នៃជាវត្ថុមានតម្លៃអាចប្រើឡើងវិញបាន ពិសេសក៏អាចដាក់លក់លើទីផ្សារបាន។

ក្រៅពីរួមចំណែកជួយដល់បរិស្ថាន អ្វីដែលកាន់តែពិសេសនោះសិប្បកម្មមួយនេះក៏បានប្រមូលផ្ដុំបងប្អូនជនពិការដែលគ្មានកាយសម្បទាគ្រប់គ្រាន់យកមកបង្ហាត់បង្រៀនជំនាញកែច្នៃវត្ថុទាំងនោះ ឱ្យមានប្រាក់ចំណូលបានគួរសមដើម្បីចិញ្ចឹមជីវិតរស់នៅផងដែរ។

ទីតាំងសិប្បកម្មមួយ កំពុងធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទីតាំងសិប្បកម្មនោះ សុទ្ធតែបានកែច្នៃផលិតផលគ្មានប្រយោជន៍រួមមាន ពោះវៀនកង់រថយន្ត សំបកស៊ីម៉ង់ ថង់ផ្លាស្ទីក និង ជ័រគ្មានប្រយោជន៍ ផ្សេងទៀត ជាសាក់កាដូតូចធំ ជាកាបូបតូចៗ ជាថង់ដាក់ទំនិញ និងជាសម្ភារៈប្រើប្រាស់ជាច្រើនមុខ។ អ្វីដែលមិនសរសើរមិនបាន គឺសិប្បកម្ម ដែលអោយឈ្មោះខ្លួនឯងថា សិប្បកម្មឈ្លាសវៃ នោះ គឺបានផ្ដល់ឱកាសអោយបុគ្គលិកចូលបម្រើការ សុទ្ធតែជាជនខ្វះកាយសម្បទាគ្រប់គ្រាន់ ដែលមិនខុសពីជួយដល់បរិស្ថានផង និង ជួយដល់ជនពិការមួយចំនួនអោយមានប្រាក់ចំណូលផង។

សូមទស្សនាវីដេអូខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here