អគ្គនាយិកាក្រុមហ៊ុន Queen Yourself គឹម វិជ្ជនី សាទរនឹងការលើកទឹកចិត្តរបស់ទ.ទ.ក និង ក្រសួងព័ត៌មាន

ក្រោយជំនួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងព័ត៌មាន លោកអ៊ុំ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រោយបង្ហាញខ្លួនចូលសម្ភាសន៍ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ជាតិ កញ្ញា គឹម វិជ្ជនី អគ្គនាយិកាក្រុមហ៊ុន Queen Yourself បានបង្ហាញនូវការសាទរយ៉ាងខ្លាំង បន្ទាប់ពីឯកឧត្តម រដ្ឋមន្ត្រី និង ស្ថានីយ៍ទូរទស្សន៍បញ្ជាក់ជំហរពីការជម្រុញ និងលើកទឹកចិត្តស្ត្រី ដែលជាម្ចាស់សហគ្រិននៅក្នុងវិស័យជំនួញ។ កញ្ញា បានបង្ហោះ
ក្រោយមានឱកាសនោះថា “អរគុណទៅកាន់លោកអ៊ុំ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានជម្រុញ និងលើកទឹកចិត្ត ហើយបានជំរុញអោយស្ថានីយទូរទស្សន៍ជាតិ ទទក ធ្វើការផ្សព្វផ្សាយ និង លើកតម្កើង នូវអាជីវកម្ម (ផលិតផល និង សេវាកម្ម) ដែលដឹកនាំដោយស្ត្រី និងជាពិសេស សហគ្រិនវ័យក្មេង។ ក្នុងនាមខ្ញុំជាសហគ្រិនវ័យក្មេងមួយរូប ពិតជាមានសេចក្តីសោមនស្សរីករាយជាពន់ពេក ដែលទទួលបានការយកចិត្តទុកដាក់ លើកទឹកចិត្ត និងជម្រុញគាំទ្រពីថ្នាក់ដឹកនាំ។ នាងខ្ញុំប្ដេជ្ញាចិត្តថានឹងខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍសមត្ថភាពអភិវឌ្ឍន៍គុណភាពនិងសេវាកម្មនៃអាជីវកម្ម ដើម្បីឆ្លើយតបចំពោះការគាំទ្ររបស់ថ្នាក់ដឹកនាំ ដែលជួយជម្រុញ លើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត ដល់យើងខ្ញុំទាំងអស់គ្នាដែលជាសហគ្រិនកម្ពុជា ជាចុងក្រោយសូមអរគុណនិងសូមគោរពជូនពរ លោកអ៊ុំ ខៀវ កាញារីទ្ធ ក្រុមការងារទូរទស្សន៍ជាតិ មានសុខភាពល្អ , សុភមង្គល ជោគជ័យគ្រប់ភារកិច្ច”។

មុននេះប៉ុន្មានថា កញ្ញាក៏បានចូលសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តកំពត គឺឯកឧត្តម ម៉ៅ ធនិន្ទ ដោយបានស្នើអោយឯកឧត្តមជួយលើកទឹកចិត្តដល់ស្ត្រីជាម្ចាស់សហក្រិន ហើយជាការឆ្លើយតប ឯកឧត្តម ម៉ៅ ធនិន្ទ ក៏បានប្រកាសថាម្ចាស់សហក្រិនជាស្ត្រី ដែលចង់លើកផ្លាកនៅខេត្តកំពត ឯកឧត្តម និង ថ្នាក់ដឹកនាំខេត្តកំពតនឹងធ្វើការជួយជំរុញ ដែលការស្នើសុំរបស់កញ្ញា ក៏ត្រូវបានគេចាត់ទុកថាគឺជាប្រយោជន៍ជារួមរបស់ស្ត្រីគ្រប់រូប។ កញ្ញា គឹម វិជ្ជនី គឺជាម្ចាស់ប្រេន Queen Yourself ដែលមានទីផ្សារខ្លាំងនៅកម្ពុជាផ្នែកគ្រឿងសម្អាង ដោយនាងគឺជាម្ចាស់ជំនួញវ័យក្មេង ដែលកំពុងជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here