កំពុងតែផ្ទុះការគាំទ្រនឹងរូបសម្រស់ដ៏ស្រស់សោភា នៅលើបណ្ដាញសង្គមនាពេលចុងក្រោយផង ស្រាប់តែម្ចាស់ប្រេនផលិតផលម៉ាក 2in1 បានសាងភាពភ្ញាក់ផ្អើលអោយបណ្ដាអ្នកតាមដានកោតសរសើរទៀតហើយ នៅពេលដែលអ្នកនាងស្រាប់តែហ៊ានកាតចំណេញរហូតដល់10លានរៀល ស្មើនឹង2500ដុល្លារ ធ្វើរឿងដ៏កម្រមួយនេះ។

យោងតាមការបង្ហោះលើផេកផ្លូវការររបស់អ្នកនាង ស ស៊ីអ៊ីម ម្ចាស់ផេក GiGi Mini និង ជាម្ចាស់ផលិតផលគ្រឿងសម្អាងដ៏ល្បី 2in1 បានសរសេររៀបរាប់ថា នាងខ្ញុំម្ចាស់ក្រុមហ៊ុន 𝑮𝑴 𝑩𝑹𝑨𝑵𝑫 𝑻𝑹𝑨𝑵𝑫 𝑪𝑶,𝑳𝑻𝑫
🎉❤️ (ម្ចាស់ប្រេន2𝒊𝒏1)បានបរិច្ចាគថវិការផ្ទាល់ខ្លួនចំនួន10លានរៀល(2500$) ដែល1ចំណែកបានមកពីការលក់ផលិតផលជូនទៅដល់មន្ទីពេទ្យគន្ធបុប្ផាចែករំលែកភាពកក់ក្ដៅទាំងនេះទៅដល់កុមារកម្ពុជា❤️
ជូនបុណ្យផងបងប្អូនតំណាង2𝒊𝒏1និងអតិថិជន2𝒊𝒏1ឆ្នាំថ្មីសុខភាពល្អរកទទួលទានមានបានគ្រប់គ្នា🙏🏻❤️🎉🎇 មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation។

ទឹកចិត្តដ៏កម្ររបស់អ្នកនាង កំពុងដុតកំដៅអារម្មណ៍របស់ហ្វេនៗយ៉ាងខ្លាំង ហើយក៏ជាការបំផុសសារជាថ្មី ដើម្បីអោយអ្នកដែលផ្អាកការនឹកនាក្នុងការយកចិត្តទុកដាក់លើមន្ទីរពេទ្យគន្ធបុប្ផា ងាកមកយកយកចិត្តទុកដាក់ពីកង្វះខាតដ៏ច្រើនរបស់ស្ថាប័នមួយនេះបន្ថែមទៀតផងដែរ ក្រោយពេលឃើញអគ្គនាយិកាវ័យក្មេងដ៏ស្រស់សោភារូបនេះ ធ្វើរឿងនេះសារឡើងវិញ។ ការសរសើរនេះ ក៏ស្របពេលដែលអ្នកនាងកន្លងមកក៏តែងតែយកចិត្តទុកដាក់នឹងការបរិច្ចាគដូចភ្លៀងរលឹម ដើម្បីចែករំលែកក្ដីស្រលាញ់ ជួយដល់កុមារកំព្រា និង សង្គម ក្រោយពេលក្លាយជាតារាអនឡាញល្បីឈ្មោះនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here