ក្នុងកិច្ចប្រជុំរបស់ក្រុមហ៊ុន The Strong Winner ដែលនាំចូលផលិតផលលាងជាតិពុលក្នុងឈាម និង ក្រពះពោះវៀន Korea Pure ដែលជាផលិតផលល្បីរបស់កូរ៉េ តំណាងរបស់ក្រុមហ៊ុនមួយនេះ បានប្រកាសពីគម្រោងដឹកនាំបងប្អូនខ្មែរ ទៅកម្សាន្តនៅប្រទេសថៃ ក្នុងតំបន់កម្សាន្តដ៏ល្បីគឺខៅយ៉ៃ រហូតដល់1យប់2ថ្ងៃ ដោយតម្រូវអោយអ្នកចូលរួមចំណាយតែ100ដុល្លារប៉ុណ្ណោះ ហើយក្នុងកញ្ចប់ទឹកប្រាក់នេះ ថែមទាំងទទួលបានផលិតផលលាងជាតិក្នុងពុលក្នុងឈាមមួយប្រអប់ ដែលមានតម្លៃប្រមាណជា50ដុល្លារមួយប្រអប់ទៀត។

ដោយឡែកសម្រាប់បងប្អូនខ្មែរ ដែលចង់បានផលិតផលនេះចំនួន4ប្រអប់ គឺគ្រាន់តែថែមចំនួន100ដុល្លារ ឬ ហៅថាទិញកញ្ចប់ដំណើរកម្សាន្តក្នុងតម្លៃ200ដុល្លារ គឺជាការស្រេច។

លោក Kittakorn Choopaew តំណាងក្រុមហ៊ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ដំណើរកម្សាន្តក្នុងតម្លៃធូរថ្លៃមិនធ្លាប់មាននេះ គឺមានបំណងតែមួយគត់ គឺដើម្បីអោយបងប្អូនខ្មែរ បានដើរកម្សាន្ត និង បានស្វែងយល់ពីការរីកចំរើនរបស់ក្រុមហ៊ុន នៅក្នុងប្រទេសថៃ។ លោកក៌សម្ដែងការអបអរផងដែរ ដែល លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានរួមចំណែកក្នុងការដឹកនាំសិល្បករសិល្បការិនី អោយទៅស្វែងយល់ពីផលិតផលលាងចរន្តឈាម ដែលជួយព្យាបាល និង ថែរក្សាសុខភាព ដែលប្រទេសជាច្រើននៅលើពិភពលោកមួយនេះទទួលស្គាល់ពីគុណភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here