ក្នុងចំណោមម្ចាស់ជំនួញកំពូលៗ ដែលគណកម្មការក្នុងកម្មវិធី CEO Master Award បានផ្ដល់ពានរង្វាន់អោយ ក៏មានលោកស្រី ឡាំ សូដាណេ ដែលគេស្គាល់ថា គឺជាម្ចាស់អាជីវកម្មលក់ម្ជូរវត្តភ្នំ១៦៨មួយរូបផងដែរ។ ឱកាសទទួលពានរបស់លោកស្រីបានធ្វើអោយម្នាក់ភ្ញាក់ផ្អើលមិនតិចទេ ដោយសារតែលោកស្រីគ្រាន់តែជាអ្នកលក់ជូរ តែបែរជាអាចស្មើមុខស្មើមាត់នៅលើវេទិកា ដ៏កក្រើកមួយនោះ។ យ៉ាងណាមិញពាក់ព័ន្ធនឹងហេតុផលនៃការទទួលបានពានចំនួន២គឺពាន ថ្នាក់ដឹកនាំឆ្នើម ពានទូតសុឆន្ទៈឆ្នើម និង មេដាយសហគ្រិនឆ្នើមប្រចាំឆ្នាំ២០២២នោះ ត្រូវបានបញ្ជាក់ថា ដោយសារតែលោកស្រីបានចូលសិក្សាក្នុងថ្នាក់ប្រកួតប្រជែងរបស់ CEO Master Club និង បានប្រកួតប្រជែងភាពជាម្ចាស់អាជីវកម្មឆ្នើម ស្របពេលដែលលោកស្រីក៏បានពង្រឹងមុខជំនួញ អោយក្លាយជាអាជីវកម្ម និង គ្រប់លក្ខណ្ឌដើម្បីវាយតម្លៃអោយទទួលពាន និង មេដាយដែលលោកអ្នកបានឃើញនេះ។
ព័ត៌មានលម្អិត សូមទស្សនាវីដេអូ នៅលើផេក ផ្ទះតារា Home Star។

LEAVE A REPLY

Please enter your comment!
Please enter your name here