កាលពីល្ងាចថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ អ្នកស្រី មករា មុំ បានធ្វើពិធីបើកបង្ហាញ BA ចំនួន២រូប និង អ្នកប្រូម៉ូតផលិតផលជាច្រើនរូប ដោយក្នុងចំណោមក្មេងៗ ដែលជាអ្នកប្រូម៉ូតផលិតផលដ៏មានសក្កានុពល អ្នកស្រី ក៏ផ្ដល់ឱកាសអោយតារាចាស់វស្សា ដូចជា អ្នកនាង ស្វែង សុជាតា បានរួមការងារ ដូចគ្នានឹងក្មេងៗផងដែរ ខណៈដែលអ្នកស្រីបញ្ជាក់ថា នឹងបន្តជំហរផ្ដល់ការងារដល់តារាចាស់ៗជាច្រើនទៀត ដើម្បីអោយមានប្រាក់ចំណូល។

អ្នកស្រីថា ការចំណាយដ៏ច្រើននេះ គឺដើម្បីអោយតារាទាំងចាស់ទាំងក្មេង អាចមានប្រាក់ចំណូល នៅក្នុងកាលៈទេសៈ ដែលសេដ្ឋកិច្ចនៅមិនទាន់ប្រសើរ ហើយក៏ដើម្បីអោយផលិតផលថ្មីដែលលោកស្រីដាក់បង្ហាញ ទទួលបានការចាប់អារម្មណ៍ផងដែរ។ នៅក្នុងពិធីនោះ ក៏មានអាហារសាមគ្គី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងលោកស្រីជាម្ចាស់ក្រុមហ៊ុន BA ជាមួយនឹងអ្នកប្រូម៉ូតទាំងអស់ ដើម្បីអបអរផលិតផលថ្មីផងដែរ។



LEAVE A REPLY

Please enter your comment!
Please enter your name here