កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤មុននេះ កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Miss Global Cambodia 2024 បានរកឃើញម្ចាស់ម្កុដ ហើយ គឺបានទៅលើកញ្ញា ខុន ស្រីខួច ជាបេក្ខនារីតំណាងឱ្យខេត្ត បាត់ដំបង។
ក្នុងនោះក៏មានវត្តមានលោក ផាត់ តារារដ្ឋ ដែលគេស្គាល់ថាជា ស្ថាបនិកគ្រួសារតារាកម្ពុជា ត្រូវបានធ្វើជាគណៈកម្មការក្នុងការដាក់ពិន្ទុវិនិច្ឆ័យជូនដល់បេក្ខនារីMiss global Cambodiaឆ្នាំ 2024 របស់យើងផងដែរ។លោកបន្តទៀតថាបេក្ខនារីនៅក្នុងឆ្នាំនេះសុទ្ធសឹងតែមានសម្រស់ស្អាតៗសមត្ថភាពខ្លាំងៗរៀងៗខ្លួនដោយឡែក កញ្ញា ខុន ស្រីខួច គឺជាបេក្ខភាពមួយរូបដែល មានទាំង សមត្ថភាព រូបសម្រស់ និង ចំណេះដឹង ភាពលេចធ្លោខ្លាំង ដែល ចំណុចទាំងអស់នេះហើយ ទើបធ្វើឱ្យ ស្រីខួច អាចយកឈ្នះចិត្ត គណៈកម្មការ ក៏ដូចជាទស្សនិកជន រហូតក្លាយជាម្ចាស់មកុដ Miss Global Cambodia ប្រចាំឆ្នាំ ២០២៤ តំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិផងដែរ។
លោកថា មកទល់ពេលនេះ បវរកញ្ញាច្រើនណាស់ត្រូវបានបញ្ជូនចេញប្រកួតក្រៅប្រទេស ហើយសន្ទុះឈានឡើងនេះហើយ ដែលធ្វើអោយយុវវ័យ ដែលមានរូបសម្រស់ និង សមត្ថភាពកាន់តែច្រើនចូលប្រកួត។ ជាក់ស្ដែងកម្មវិធី Miss Global cambodia2024 ដែលទើបរកឃើញម្ចាស់ម្កុដតំណាងអោយកម្ពុជាចេញទៅប្រកួតនៅលើឆាក់អន្តរជាតិនោះគឺកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។
លោក ផាត់ តារារដ្ឋ ក៏សរសើរចំពោះការដឹកនាំកម្មវិធី និងការរៀបចំរបស់ លោក អ៊ិន សុភិន ND កម្មវិធី Miss global cambodia ដែលជាអ្នកគ្រប់គ្រងផ្ទាល់ផងដែរ ដែលអាចផលិតកម្មវិធីមួយនេះបានជោគជ័យទោះជាមានការជួបឧបសក្កមួយចំនួនក៏ដោយ ហើយនេះក៏ការផ្ដល់ឱកាសអោយបេក្ខភាពទបានបង្ហាញសមត្ថភាពផងដែរ៕