ក្រោយពីសម្ងំមើលថែសុខភាព និង ទៅកសាងអនុស្សាវរីយ៍ជាមួយស្វាមី នៅបរទេសអស់មួយរយៈ លោកស្រី កាន់ ចន្ថា ម្ចាស់ប្រេនគ្រឿងសម្អាងដ៏ល្បី Pichy P White បានប្រកាសហើយថា លោកស្រី នឹងស្វាមីកំពុងត្រៀមរៀបចំឈុតធំ។ លោកស្រីនឹងដាក់ផែនការបង្ហាញមុខក្នុងការងារសង្គមអោយបានសស្រាក់សស្រាំ ចាប់ពីអំឡុងខែ១២នេះតទៅ ដោយលោកស្រីបានត្រៀមកញ្ចប់ថវិការួចជាស្រេច ដើម្បីចែករំលែកជួយដល់អ្នកខ្សត់ខ្សោយ កុមារកំព្រា និង អ្នកដែលមានទុក្ខលំបាកជាដើម បន្ទាប់ពីលោកស្រីរវល់នឹងការងារមុខជំនួញ ហើយដកឃ្លាមិនរួច ខកខានចេញមុខក្នុងការងារសប្បុរសធម៌បែបនេះអស់មួយរយៈ។

លោកស្រីថាកាលពីមួយរយៈមុន លោកស្រីឧស្សាហ៍ចុះទៅផ្ទាល់នៅកន្លែងកុមារកំព្រា និង អ្នកជួបទុក្ខលំបាកណាស់ ជាពិសេសគឺសកម្មភាពចែកអំណោយនៅកន្លែងពូស៊ីក្លូ គឺស្ទើរតែរាប់មិនអស់ ប៉ុន្តែមកពីលោកស្រី និងស្វាមី ត្រូវជាប់ភារៈដោះស្រាយ រឿងផលិតផលរោងចក្រផលិតមិនទាន់ផង និង ការផ្ចាញ់ផ្ចាលពីគូប្រជែងផង ទើបលោកស្រី និង ស្វាមីចេះតែខ្វៀង។ យ៉ាងណាមិញលោកស្រីក៏មិនដែលខកខានក្នុងការធ្វើបុណ្យសន្សំកុសលផងដែរ ដោយនៅតែរៀបចំចែកទាននៅស្រុកនាអំឡុងបុណ្យទាន និង បរិច្ចាគប្រាក់តាមអ្នករៃអង្គាសទាំងឡាយជារឿងៗ ដើម្បីជាប្រយោជន៍ដល់អ្នកខ្វះខាត។

លោកស្រី កាន់ ចន្ថា បញ្ជាក់ប្រាប់ សារព័ត៌មាន យើងបន្ថែមពីការប្រកាសនេះថា ចាប់ពីខែក្រោយទៅ លោកស្រីនឹងចាប់ផ្ដើមលេចមុខអោយច្រើនក្នុងការងារសប្បុរសធម៌ផ្ទាល់ៗវិញហើយ ដោយលោកស្រី និង ស្វាមី បានត្រៀមឈុតធំតែម្ដង ដើម្បីជាប្រយោជន៍ដល់កុមារកំព្រា ចាស់ជរា និង ទុរគត៌ជន។ លោកស្រីក៏នឹងគៀងគរតំណាងចែកចាយតូចធំរបស់ខ្លួន អោយចូលរួមចំណែកផងដែរ ដើម្បីបានកម្លាំងសិទ្ធាកាន់តែធំ។

ជាមួយនឹងការតាំងចិត្តនេះ លោកស្រី ក៏នឹងទទួលសំណើរពីហ្វេនៗផងដែរ ដោយលោកស្រីបញ្ជាក់ថា ប្រសិនបើហ្វេនណាឃើញបុគ្គលណាពិតជាខ្វះខាត សូមអោយទាក់ទងមកកាន់លោកស្រី គឺលោកស្រីនឹងចុះទៅចែករំលែកធនធានតាមតែអាចនឹងធ្វើទៅបានភ្លាម ព្រោះលោកស្រីបានតាំងចិត្តហើយថា នឹងដកផលចំណេញដែលខ្លួនទទួលបាន ធ្វើជាប្រយោជន៍ដល់សង្គមអោយបានច្រើន ចាប់ពីអំឡុងខែ១២នេះតទៅ។ ក្នុងនោះសកម្មភាពជួយបំផុសវប្បធម៌ តាមរយៈការធ្វើសកម្មភាពគ្រងឈុតបុរាណ ឬ លេង Trent ជាដើមក៏នឹងមានផងដែរ ក្រោយពីរួចបន្ទុកមើលថែសុខភាព ដែលទើបតែត្រលប់មកពីស្រុកក្រៅនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here