បាត់មុខមួយរយៈកូនស្រី អុីត ត្រៀមចូលផលិតកម្ម

0

លោកអ្នកប្រាកដ ជានៅចាំកូនស្រី តារាកំប្លែងនាងអុីតដែល បានធ្លាប់ចូលទៅអុកឡុកការប្រកួត កម្មវិធីX factor Cambodia បើទោះជានាងមិនបានចូលទៅកាន់វគ្គល្អផ្សាយបន្តផ្ទាល់ តែពេលនោះ កូនស្រីអុីតធ្វើអោយគេចាប់ចិត្តមិនតិចនោះទេលើ បច្ចេកទេសប្រើប្រាស់សំឡេង ជាចុងក្រោយលេចឭថា កូនស្រីអុីត ត្រៀមចូលទៅកាន់ផលិតកម្មថ្មីមួយដោយបានចរចារគ្នារួចហើយនូវប្រព័ន្ធការងារ។

បែកពីការបង្ហាញវត្តមានលើ កញ្ចក់ទូរទស្សន៍មួយរយៈមកនេះ កូនក្រមុំរបស់នាងអុីត បានបង្កការតាមដានហើយប្លែកខ្លាំងណាស់ពីរូបរាងនិងសម្រស់របស់នាង មើលទៅមានភាពទាក់ទាញស្អាតពេញវ័យស្តូក ភ្លេចៗខ្លួនធំធាត់ពេញរូប ពេញរាងមើលលេងចង់ស្គាល់ ដោយសារមានទុនជាមួយសិល្បៈ ចម្រៀងកូននាងអុីត នៅមិនបោះបង់ចោលការច្រៀងជានិស្ស័យឡើយ ពេលនេះត្រូវបានទម្លាយថា បានរកប្រព័ន្ធការងារផលិតកម្មឃើញដើម្បីបំបែកទីផ្សារចម្រៀងដោយជឿថានឹងលេចធ្លោ។

ផលិតកម្មដែលគេយកកូនស្រីអុីត ចូលជាតារាផលិតកម្មដោយសារឃើញនាងនៅក្នុងTik Tok ឃើញមានកាយវិការសំឡេងល្អទើបផលិតកម្មចាប់អារម្មណ៍សាកល្បង នាងមានបទចម្រៀងថ្មីខ្លួនឯង ទំនុកថ្មី និងមានការចាប់ដៃគូច្រៀងដោយមានការរៀបចំរួចរាល់តាមការគ្រោងទុក។ អ្នកនាងអុីត ប្រហែលជារីករាយខ្លះហើយដែលដឹងថាកូនស្រីអាច រំកិលខ្លួនចូលដល់តារាផលិតកម្មហើយអាចនឹងជម្រុញ អោយកូនខិតខំរកអ្វីដែលល្អចែកជូនអ្នកគាំទ្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here