ឱក សុគន្ឋកញ្ញា ជម្រុយអោយអ្នកនៅលីវកុំពន្យាពេលទៀត

0

ក្នុងពេលដែលជីវិត ស្នេហាប្តីប្រពន្ធរបស់ ឱក សុគន្ឋកញ្ញា និងស្វាមីទទួលបាន ពន្លឺសុភមង្គលបានធ្វើអ្នកនាងកាន់តែយល់ច្រើន អំពីរឿងរ៉ាវប្តីប្រពន្ធ និងតួនាទីជាម្តាយ។ អ្នកនាងមានសេចក្តីសុខច្រើន បន្ទាប់ពីទទួលបានកូនប្រុសជាចំណងដៃ។ បែបនេះហើយអ្នកនាងចង់អោយ អ្នកដែលមិនទាន់គិតគូ អំពីជីវិតគ្រួសារគួរណាស់តែ ប្រញាប់រកគូ។

ឱក សុគន្ធកញ្ញា ថ្លែងប្រាប់អ្នកសារព័ត៌មានរបស់ទូរទស្សន៍ហង្សមាស ដែលនៅក្រោមការគ្រប់គ្រងរបស់ប្ដីនាង លោក អ៊ឹង សុខលី នោះថា ពេលនេះជីវិតរបស់នាងប្រែប្រួលហើយ ក្រោយមានប្ដីនិងកូន១។ ប្អូនថ្លៃថៅកែហង្សមាស រូបនេះ ថែមទាំងជំរុញឲ្យអ្នកនៅលីវ គួរកុំពន្យារពេលយូតទៅទៀត ព្រោះពេលមានគូ នឹងធ្វើឲ្យជីវិតមានការផ្លាស់ប្ដូរ ដូចជារូបនាងដែរ។យើងនៅខ្លួនជួនកាលអាចថា ប្រសើរតែបើយើងមានដៃគូល្អចេះ ដឹកនាំអោយយោបល់គ្នាទៅវិញទៅមកនោះរិត តែជួយបង្កើតប្រាក់ចំណូល។ឯវ័យមានគូស្រករសមល្មមក៏ បានអោយយើងមានឱកាសមើលថែប្តីប្រពន្ធ កូនចៅបានយូរអង្វែង តែបើយើងអាយុច្រើនពុំសូវល្អប៉ុន្មានដែរ។

ចាប់តាំងពីក្លាយជាភរិយា និងមានកូនមួយមកឱក សុគន្ធកញ្ញា យល់ដឹងច្រើន រឿងក្បួនស្ត្រីមេផ្ទះដែលតម្រូវអោយ នាងអាចសិក្សាប្រចាំថ្ងៃ។ដូចនេះជីវិតក្រោយរៀបមង្គលការ កញ្ញាប្តូរច្រើនមួយរយៈមកនេះ។ចំពោះផ្នែកសិល្បៈវិញ អ្នកនាងក៏ចាប់ផ្តើមបន្ថែមល្បឿន អោយលឿនជាងមុន ក្នុងការវាយលុកទីផ្សារចម្រៀងដោយ ប្រញាប់ចេញបទថ្មីជាបន្តបន្ទាប់ក្រោយពេលសម្ងំពពោះ។លើសពីនេះក៏ បានចេញបង្ហញមុខតាមកញ្ចក់ទូរទស្សន៍ញឹកញាប់ជាថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here