ខុសពីឪពុកម្ដាយទូទៅ ដែលផ្ដោតតែរឿងផ្លុំនំ ជួបជុំគ្នាសប្បាយៗ ម្ចាស់ហាងកែសម្ផស្ស EM Beauty Clinic អ្នកស្រី ម៉ែន ថារ័ត្ន បែរជាធ្វើគំរូដ៏ល្អមួយ បង្ហាញដល់ឪពុកម្ដាយទូទៅ ដោយបានយកថ្ងៃខួបកំណើតកូន ជាថ្ងៃបរិច្ចាគជួយដល់កុមារកំព្រា ដោយបានទាំងបង្រៀនកូនប្រុស ដែលជាម្ចាស់ខួប អោយចេះលះបង់ និង បង្ហាញក្ដីស្រលាញ់ចំពោះអ្នកខ្វះខាត និង តូចតាចជាងខ្លួន។

អ្នកស្រីបានសម្រេចយកពេលវេលាធ្វើខួបអោយកូនទី2 ទៅបរិច្ចាគជាថវិកា ជាស្បៀង និង ជាសម្ភារៈសិក្សា ជួយដល់មណ្ឌលកុមារកំព្រាស្លឹកឈើនៅកំបូល ដោយបានទាំងពន្យល់ប្រាប់ដល់កូនរបស់ខ្លួនផងថា ទាំងនេះគឺជាជីវិតដែលខ្វះភាពកក់ក្ដៅរបស់កុមារកំព្រា ហើយបើកុំតែបានមណ្ឌលធ្វើជាបង្អែក មិនដឹងស្មើនេះ តើជីវិតរបស់ពួកគេនឹងជួបនូវផលវិបាកបែបណានោះឡើយ។ លោកស្រីក៏បានលើកទឹកចិត្តដល់ក្មេងទាំងនោះ និង បានថ្លែងប្រាប់ដល់កូនពៅរបស់ខ្លួន អោយបន្តចែករំលែកនៅពេលធំឡើងនោះផង ដើម្បីក្លាយខ្លួនជាអ្នកចេះលះបង់ ហើយផ្ដល់ស្នាមញញឹមដល់ក្មេងដែលខ្វះភាពកក់ក្ដៅ។

អ្នកស្រីថា សប្បាយចិត្តដែលបាននាំកូនប្រុសមកធ្វើខួបក្នុងវ័យ13ឆ្នាំ ដោយការចែករំលែក ហើយការបណ្ដុះគំនិតបែបនេះ ក៏នឹងធ្វើអោយកូនប្រុសក្នុងពេលធំឡើងក្លាយខ្លួនជាអ្នកលះបង់ដ៏ល្អ ដើម្បីអ្នកខ្សត់ខ្សោយជាងខ្លួននោះផងដែរ។ ពិធីដែលបានធ្វើឡើងនេះ គឺបានធ្វើឡើងកាលពីព្រឹកថ្ងៃទី8 ឧសភា ឆ្នាំ2024 នៅមណ្ឌលកុមារកំព្រាស្លឹកឈើ ដើម្បីបំផុសអោយអ្នកមានធនធានដ៏ទៃទៀត ក៏ចេះចែលរំលែក។

LEAVE A REPLY

Please enter your comment!
Please enter your name here