អេននី ហ្សាម ផ្អែមល្ហែមយ៉ាងចំហរស្នេហាភេទដូចគ្នា

0

ពិតជាធ្វើអោយគេឯង ចាប់អារម្មណ៍ម្តងទៀតដែលសុខៗតារាចម្រៀងនាង អេននី ហ្សាម បានធ្វើឲ្យមហាជន ជាពិសេសប្រិយមិត្តគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងទម្លាយពីស្នេហាភេទដូចគ្នាយ៉ាងបើកចំហរ ។

នាងបានធ្វើឲ្យសាធារណះជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក ក្នុងពេលដែលនាងបានបង្ហាញរូបភាពយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍របស់នាងដែលជាភេទស្រីដូចគ្នា។ហាក់គ្មាននរណាម្នាក់ជឿទេថា តារាចម្រៀងរូបនេះពិតជាបានបង្កាត់ភ្លើងស្នេហ៍ជាមនុស្សភេទដូចគ្នានោះឡើយ ដោយគេសន្និដ្ឋានថា រូបភាពសកម្មភាពនៃការស្និតស្នាល និងឱបថើបរបស់នាងនាពេលនេះគឺឆាកសម្តែងតែប៉ុណ្ណោះ។
អ្វីដែលគេសន្និដ្ឋានបែបនោះ ដោយសារតែគូស្នេហ៍របស់នាងនោះក៏មិនមែនអ្នកនៅឆ្ងាយពីសិល្បះនោះឡើយ ពោលគូស្នេហ៍របស់ អេននី ហ្សាម ក៏ជាអ្នកសិល្បះម្នាក់ផងដែរ ទើបគេយល់ថា ពួកគេគ្រាន់តែរាប់អានគ្នា ហើយបង្កើតជារូបថតស្និតស្នាលដែលមើលទៅដូចគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា។

យ៉ាងណា ក្នុងពេលដែលមហាជនមួយចំនួនបាននាំគ្នារិះគន់ចំពោះស្នេហាភេទដូចគ្នារបស់ អេននី ហ្សាម ជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែតារាចម្រៀងរូបនេះហាក់មិនបានចាប់អារម្មណ៍ពីការយល់ឃើញពីទសុ្សនិកជនទាំអស់នោះឡើយ។ លើសពីនេះនាងក៏នៅតែបន្តបង្ហោះរូបថ្មីបន្ថែមទៀត នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងសកម្មភាពឱបរឹតយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍របស់នាងដដែល។

LEAVE A REPLY

Please enter your comment!
Please enter your name here