វ័យ៤៣ឆ្នាំ អតីតតារាចម្រៀង សាន សុខកក្កដា រកបានស្វាមីវ័យ២៦ឆ្នាំ

0

មានការភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែលអតីតម្ចាស់ជ័យលាភីឆ្នាំ១៩៩៥ នៅខេត្តព្រះសីហនុ ផ្នែកប្រលងចម្រៀង អ្នកនាង សាន សុខកក្កដា បានរៀបមង្គលការជាមួយបុរសវ័យ២៦ឆ្នាំ វ័យស្មើនឹងកូន កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២១។ មង្គលការរបស់អ្នកនាង ត្រូវបានធ្វើឡើងដោយមានពិធីចងដៃ និង ពិធីសំខាន់ៗមួយចំនួន តែទទួលភ្ញៀវពេលថ្ងៃត្រង់ប្រមាណជាង១០តុ ដោយមិនមានការទទួលភ្ញៀវពេលល្ងាចដូចមង្គលការទូទៅនោះឡើយ។

មានការទម្លាយថា អ្នកនាង និង ស្វាមី ដែលមានវ័យខុសគ្នាជិត២០ឆ្នាំនេះ គឺបានស្វែងយល់ចិត្តគ្នាជាយូរមកហើយ ហើយបណ្ដាលមកពីភាគីកូនកំលោះ ដែលមានវ័យ២៦ឆ្នាំ មានភាពច្បាស់លាស់ ទើបអ្នកនាង ដែលមានវ័យ៤៣នៅក្នុងឆ្នាំនេះ សម្រេចចិត្តរៀបការ បើទោះជាមានអ្នកខ្លះចំអន់ថា លូយមែនដែលកូនក្រមុំអ្នកនាងនៅមិនទាន់រកបានស្វាមីនៅឡើយ តែអ្នកនាង ដែលមានវ័យជ្រេទៅហើយ បែររកស្វាមីបានមុនទៅវិញ។ អ្នកនាង សាន សុខកក្កដា ដែលបច្ចុប្បន្នគឹអ្នកលក់ត្រីងៀត និង អាហារល្បីឈ្មោះនៅតាមអនឡាញ បានបង្ហាញនូវអារម្មណ៍កក់ក្ដៅយ៉ាងខ្លាំង ដោយអះអាងថា បើទោះស្វាមីអាយុតិចជាងច្រើន ហើយមិនមែនជាស្វាមីកម្សត់កម្រ តែអ្នកនាងជឿថា លោកនឹងមិនកែប្រែ ហើយអាចដឹកនាំជីវិតរបស់អ្នកនាង និងកូនស្រី អោយមានសុភមង្គលបាន។ មង្គលការរបស់អ្នកនាង ក៏មានការចូលរួមដោយសិល្បករមួយចំនួនចូលរួមផងដែរដូចជា អ្នកនាង ខាត់ សុឃីម, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោក នេន ទុំ តារាចម្រៀង , កញ្ញា ញឹម ចាន់ថន ពិធីការិនី កញ្ញា ស៊ឹម ថៃណា តារាចម្រៀង និង លោក អ៊ឹម ជីវ៉ា ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here