មាស សុខសោភា និង ដួង វិរៈសិដ្ឋ នឹងមានវាសនាដូចម្ដេច ក្រោយចូល រាម

0

ក្ន៧ងពិធីប្រកាសស្វាគមន៍តារាចម្រៀង មាស សុខសោភា ជាតារាចម្រៀងពេញសិទ្ធិ កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២១ ត្រូវគេកត់សម្គាល់កក្រើកស្រទាប់មហាជនតែម្ដង ទាំងអ្នកសិល្បៈ និង បុគ្គលនៅក្នុងវិស័យជំនួញ។ នៅក្នុងនោះ ក្រៅពីមានការបំពាក់មកុដទទួលស្គាល់ មាស សុខសោភា ជាកំពូលតារាប្រចាំផលិតកម្ម តារាចម្រៀង លោក ដួង វិរៈសិទ្ធិ ក៏ត្រូវបានប្រកាសថា គឺជាតារាកុងត្រារបស់ផលិតកម្មផងដែរ។

ទិដ្ឋភាពពិធីដែលបានធ្វើឡើងនៅក្នុងថ្ងៃនោះ មានភាពអធឹកអធមខ្លាំងមែនទែន ដោយគេឃើញសុទ្ធតែតារាល្បីៗ និង បុគ្គលដែលមានកេរ្តិ៍ឈ្មោះភាគច្រើនបង្ហាញខ្លួន។ អ្នកចូលរួមអបអរនៅក្នុងថ្ងៃនោះ សុទ្ធតែតែងខ្លួនទាក់ទាញ និងលេងស្ទីលប្លែកៗផងដែរ៊។ តារាចម្រៀង មាស សុខសោភា និង លោក ដួង វិរៈសិទ្ធិ បានធ្វើអោយអ្នកគាំទ្រអបអរសាទរយ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរត្រូវបានផលិតកម្មប្រកាសជាគ្រាប់ពេជ្រប្រចាំផលិតកម្មដូចគ្នា។ កញ្ញា មាស សុខសោភា ក៏ត្រូវបានអគ្គនាយិកាម្ចាស់ក្រុមហ៊ុនបំពាក់មកុដនាគ យ៉ាងមានកិត្តិយស នៅលើវេទិកាដ៏អស្ចារ្យនោះផងដែរ។
ខាងក្រោមនេះគឺជាទិដ្ឋត្រួសៗ នៃពិធីចុះកុងត្រារបស់មាស សុខសោភា និង ពិធីបើកសម្ពោធផលិតកម្មរាម ដែលទើបតែត្រូវបញ្ចប់យ៉ាងកក្រើក៖

LEAVE A REPLY

Please enter your comment!
Please enter your name here