ប្លែកភ្នែកជាមួយឈុតច្នៃពីឈូក របស់ ម៉ាដាម កល

0

តារាហ្វេសហ្សិន ភេទទី៣ ម៉ាដាម កល នៅតែបន្តទាក់ទាញអ្នកគាំទ្រ អោយផ្ដោតការចាប់អារម្មណ៍ បន្ទាប់ពីនានចំណាយពេលទៅថតរូបហាលថ្ងៃក្នុងសម័យកូវីត១៩ផ្ទុះខ្លាំង ជាមួយនឹងឈុតច្នៃពីស្លឹកឈូក ផ្លែឈូក និង ផ្កាឈូក យ៉ាងប្លែកភ្នែក ដែលមើលទៅទាក់ទាញ។ មួយឈុតរបស់នាង ក៏ចាត់ទុកថាជា ហ្វេសហ្សិនច្នៃប្រឌិតថ្មី ដែលធ្វើអោយគេកាន់តែមើលឃើញពីតម្លៃដើមឈូក និង ផ្កាឈូកផងដែរ។

ជាមួយនឹងសកម្មភាពបង្ហាញឈុតទាក់ភ្នែក ដែលច្នៃពីផ្កាឈូកនេះ កញ្ញា ម៉ាដាម កល ក៏បានបង្ហោះភ្ជាប់ឃ្លាមួយល្បះផងដែរថា “សម្រស់ឈូកសែនល្អ 🌷🌷🌷🌷តែសែនអនិច្ចាឈូកកើតពីភក់។
..ផ្កាឈូកគឺជាផ្កាម្យ៉ាងដែលមានរូបរាងពណ៌សម្បុរ ផ្កាឈូក និង ស ស្រស់ស្អាតគួរឱ្យគយគន់ និងមានគុណតម្លៃខាងរូបារម្មណ៍ដែលប្រជាជនភាគច្រើននៅតំបន់អាស៊ីនិយមគោរពបូជា ជាពិសេសប្រទេសដែលកាន់សាសនាព្រះពុទ្ធ រហូតដល់មានប្រទេសមួយចំនួនបានយកផ្កាឈូកជាផ្កាតំណាងរបស់ប្រទេសខ្លួនទៀតផង។” អ្នកលេងហ្វឹសប៊ុកមិនតិចទេ សរសើរពីហ្វេសហ្សិន ដ៏ប្លែកភ្នែករបស់នាង ខណៈដែលនាងក៏ជាប៎លេខជាតារាដែលលេងម៉ូតសក់បានយ៉ាងទាក់ទាញនាពេលកន្លងមកនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here