៨០គ្រួសារជាថ្មី ទទួលបានអំណោយ ពីក្រុមហ៊ុនស្រីអូនសម្រស់ធម្មជាតិ

0

មើលឃើញពីការខ្វះខាត អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ បានបរិច្ចាគជំនួយភ្លាមៗរហូតដល់៥៦គ្រួសារ ជូនដល់គ្រួសារនៅក្នុងផ្ទះជួលមួយកន្លែង បន្ទាប់ពីមើលឃើញថាគ្រួសារដែលស្ថិតនៅក្នុងបន្ទប់ជួលនៅតំបន់ច្បារអំពៅទាំងនោះខ្វះខាតខ្លាំង។ ក្រុមការងារ”ផ្ទះតារា” គឺជាអ្នកតំណាងរបស់អ្នកនាងដោយផ្ទាល់ ក្នុងការប្រគល់ជូននូវអំណោយនៅក្នុងថ្ងៃនោះផង។


អ្នកនាង នួន សុន្ទរី ហៅ ស្រីអូន អគ្គនាយិកាក្រុមហ៊ុនសម្រស់ជាតិ បានថ្លែងបញ្ជាក់ថា ដោយសារតែតំណាងអ្នករស់នៅនៅក្នុងផ្ទះជួលទាំងនោះបានបង្ហាញពីការលំបាក និង ទូចសុំអ្នកនាងជួយ។ ដោយមិនអាចទល់ភ្នែកមើលបាន ទើបអ្នកនាងសម្រេចទម្លាក់ស្បៀង៥៦គ្រួសារ រួមមានមួយគ្រួសារអង្ករ២០គីឡូក្រាម ត្រីខមួយយួរ មីមួយកេស និង ទឹកស៊ីអ៊ីវ១យួរ ដើម្បីជួយសម្រួលដល់ការលំបាកជាក់ស្ដែង។ អ្នកនាងក៏បង្ហាញនូវអារម្មណ៍សប្បាយរីករាយផងដែរ នៅពេលឃើញអ្នកទទួលមួយចំនួនបង្ហូរទឹកភ្នែក នៅពេលទទួលជំនួយ។ អ្នកនាងគ្រោងនឹងចែកពលរដ្ឋអោយបាន១ម៉ឺនគ្រួសារ តែក៏កំពុងនឹងជួបឧបសគ្គផងដែរ ដោយសារតែស្បៀងឡើងថ្លៃ ហើយមីដែលជាផលិតផលខ្មែរ ដែលអ្នកនាងចង់លើកកម្ពស់ផលិតផលក្នុងស្រុក ក៏ពិបាករកទិញ។ អ្នកនាងថា ខ្លួនសុខចិត្តចំណាយធនធាន សំខាន់អោយតែបងប្អូនដែលខ្វះខាតមួយចំនួនទទួលបានស្បៀង ដើម្បីដោះស្រាយ។

គួរបញ្ជាក់ងដែរថា ជំនួយដែលអ្នកនាង ស្រីអូន ផ្ដល់ជូន៥៦គ្រួសារនៅក្នុងអាគារជួលមួយកន្លែងនៅម្ដុំច្បារអំពៅនោះរួមមាន កម្មករសំណង់ កម្មការិនីរោងចក្រ និង អ្នករើសអេតចាយជាដើម ដោយក្រោយបិទខ្ទប់មិនអាចចេញប្រកបមុខរបរមួយរយៈគឺទីតាំងនេះ មានការខ្វះខាតយ៉ាងខ្លាំង ដោយសារតែភាគច្រើនគឺជាអ្នកជួលផ្ទះគេរស់នៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here