ដោយឧត្តម៖ ឈិត សុវណ្ណាបញ្ញា ក្រោយចាកចេញពីទ្រនំចាស់ ហើយឆ្ពោះទៅកន្លែងថ្មី ច្រើនឆ្នាំមកហើយនោះឃើញថា នៅតែបន្តលិបល ក្នុងការចេញចម្រៀង។ទោះជាមានការយក ចិត្តទុកដាក់ពីកន្លែងថ្មី តែបញ្ញានៅតែស្ថិតក្នុង ជ្រុងមួយ ស្ងប់ស្ងាត់រងា តែឯងផ្ទុយឆ្ងាយពីពេលមុន។

ផ្ទុយទៅវិញ សុវណ្ណបញ្ញា បែរជាប្រឈមភាពស្ងប់ស្ងាត់ជាងនៅហង្សមាស ទៅវិញ ខណៈដែលមុននេះ មាស សុខសោភា និងរ៉ាប៊ី ដែលជ្រករួមទ្រនំតែមួយនោះ មានប្រៀបជាងនាង។យ៉ាងណា ពេលនេះតារាចម្រៀងជើងខ្លាំង មាស សុខសោភា បានដើរចេញពីថោន ទៅហើយ ដែលនេះជាឱកាសមួយសម្រាប់ឲ្យសុវណ្ណបញ្ញា អាចស្ដារមុខមាត់សារជាថ្មីឡើងវិញបានជាមិនខាន ព្រោះថា នាងជាតារាចម្រៀងម្នាក់ដែលមានទាំងរូបសម្រស់ និងទឹកដមសំឡេងគួរឲ្យទាក់ទាញម្នាក់ដែរ។

ផ្ទុយពីការរំពឹងបែបនេះ ព្រោះថា ពេលនេះទោះជាថោន អត់មានមាស សុខសោភា ក៏សុវណ្ណបញ្ញា នៅតែមិនទាន់អាចងើបឡើងវិញបានដដែល ជាហេតុធ្វើឲ្យអ្នកគាំទ្រតារាចម្រៀងរូបនេះ ព្រួយបារម្ភពីកេរ្ដិ៍ឈ្មោះរបស់នាង រហូតមានអ្នកខ្លះចង់ឲ្យអ្នកចម្រៀងរូបនេះ វិលទៅហង្សមាស វិញទៀតផង។

ឈិត សុវណ្ណបញ្ញា បានទៅជ្រកកោននៅផលិតកម្មថោន រយៈពេលជាង៤ឆ្នាំមកហើយ តែអតីតតម្ចាស់ជ័យលាភី “Rock Star” របស់ CTN និងធ្លាប់ច្រៀងនៅហង្សមាស ជាង១០ឆ្នាំរូបនេះ នៅតែមិនអាចធ្វើព្យុះភ្លៀងវាយលុកទីផ្សារចម្រៀងឲ្យកក្រើកដូចការរំពឹងទុកនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here