មិនឈរឱបដៃ ម្ចាស់ហាង Sophea Skin Care យកជំនួយទៅជួយកងទ័ព មុនភ្ជុំ

0

កាលពីព្រឹកថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2021 មុននេះ លោកស្រី រៃ សុភា ម្ចាស់ហាងថែរក្សាសម្ផស្ស Sophea Skincare បានដឹកនាំជំនួយមួយចំនួនជូលដល់សាលាខណ្ឌ បឹងកេងកង បន្ទាប់ពីសាលាខណ្ឌបានប្រកាសពីគម្រោងចុះសួរសុខទុក្ខដល់កងទ័ពជួរមុខនៅក្នុងខេត្តព្រះវិហារ មុនឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ជំនួយរបស់លោកស្រីរួមមាន អង្ករ គ្រឿងឧបភោគ បរិភោគ និងថវិការ ដោយលោកស្រី ស៊ិន រតនា អភិបាលខណ្ឌរងជាអ្នកទទួលដោយផ្ទាល់។

លោកស្រី រៃ សុភា បានថ្លែងបញ្ជាក់ថា ដោយសារតែចង់ចូលរួមចំណែកបរិច្ចាគនូវធនធានមួយចំនួន ជូនដល់បងៗកងទ័ពជួរមុខនៅព្រះវិហារ ស្របពេលដែលសាលាខណ្ឌបឹងកេងកងក៏មានគម្រោងចុះសួរសុខទុក្ខមុនភ្ជុំ ទើបលោកស្រីដឹកនាំជំនួយទាំងនេះ យកមករួមចំណែក។ លោកស្រីយល់ថា នេះគ្រាន់តែជាទឹកចិត្តបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែ គឺជាការចូលរួមចំណែកជូយសម្រួលការលំបាកដល់កងទ័ពជួរមុខក្នុងឱកាសមុនភ្ជុំ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង ក៏បានថ្លែងការកោតសរសើរផងដែរចំពោះលោកស្រី រៃ សុភា និង សប្បុរសជនទាំងអស់ ដែលបានរួមចំណែកក្នុងកិច្ចការនេះ។ លោកស្រីថា រៀងរាល់មួយឆ្នាំម្ដង ក្នុងឱកាសមុនភ្ជុំ បណ្ដាទាំងអស់តែងតែចុះសួរសុខទុក្ខដល់កងទ៏ពជួរមុខ ក្រោមការដឹកនាំរបស់គណៈអភិបាលរាជធានីភ្នំពេញ ដូច្នេះហើយទើបលោកស្រីយល់ថា ការចូលរួមពីសប្បុរសជននានា ក្នុងការបរិច្ចាគជំនួយ គឺជារឿងដ៏សំខាន់។


LEAVE A REPLY

Please enter your comment!
Please enter your name here