សុគន្ធ និសា តារាពូកែរក្សារាង មិនឡើងគីឡូបែកសាច់

0

ឆ្លងកាត់ជីវិតប្តីប្រពន្ធ និងមានសេចក្តីសុខ ដោយសារឆ្លងដល់ត្រើយពិតឃើញថា សុគន្ធ និសា តារាតូចច្រឡឹងនៅតែ រក្សាបានរូបសម្រស់ស្រស់សោភា។ គ្មានអ្នកណាដឹងសោះថា ការហើយនិសា នៅតែរក្សាសម្ជស្សអោយ នៅដដែល មិនប្រែខុសឆ្ងាយ ហើយមើលឡើងវិញ អ្នកនាងគឺនៅតែស្អាត ប្លែកទាំងការតុបតែងកាយ។

ខុសពីតារាមួយចំនួនដែលមានស្វាមីទៅច្រើនតែឡើងគីឡូនិងបែកសាច់មិនអាចរក្សាររាងស្វែលស្អាតដូចកាលនៅលីវឡើយពិសេសគឺក្រោយពីសម្រាលកូនរួចពួកគេពិបាកថែររាងឲ្យបានដូចដើមខ្លាំងណាស់។ បើក្រឡេកទៅមើលតារាចម្រៀង ប៊ុន សុគន្ធា ហៅ សុគន្ធ និសា ដែល​​រូបរាងនិង​ត្រេមុខនាង​ស៊ី​និង​ឈុតប្រពៃណីបុរាណសាកមសម​និងរហ័សនាម​តារា​ស្រ​គត់ស្រគុំនោះរូបសម្រស់របស់នាងនៅ​តែគ្មានការប្រែប្រួលច្រើនឡើយក្រោយរៀបការ​ប្ដីជាង​៣ឆ្នាំ​មកនេះ។តាមរយៈរូប​ឆោមនៅ​តែ​ក្សារ​បាននេះដែរធ្វើឲ្យនិសា ត្រូវប៉ាន់ថតស្ពត​ឈុត​សម្អាង​​ការឲ្យហាងធំៗជា​បន្ដបន្ទាប់​បើទោះ​ពេលនេះជារដូវកូវីដហើយបណ្ដារ​រោងការ​ទាំង​ឡាយត្រូវបានបឹទអស់ទៅហើយក្ដី តែនាងនៅ​មានទីផ្សារពាណិជ្ជកម្មថ្វីត្បិតបច្ចុ​ប្បន្នមាន​តារាវ័យ​ក្មេង​ដែលមានសម្រស់ស្អាតៗរះមកព្រោងព្រាតក៍ដោយ។

ខណៈដែលនៅឆ្នាំ២០២១នេះតារាចម្រៀង មាស សុខសោភា ,ឱក សុគន្ធកញ្ញា និង ពេ ជ្រ សោភា ចាប់ផ្ដើមផ្លាស់ប្ដូរការស្លៀកពាក់​និងលេងខ្លួនស៊ិចស៊ី​ជាងមុនដូចជា​មានពេលខ្លះ​ពួកគេហ៊ានបញ្ចេញសាច់គល់ភ្លៅគូរឲ្យភ្ញាក់ផ្អើលនោះងាកទៅមើលតារារួមជំនាន់តារាល្បីៗខាងលើវិញ គឺសុគន្ធ និសា នៅតែរក្សារស្ទីលសុភាពរាបសារដូចមុនដដែល​បើទោះជាពេល​នេះ​នាងក្លាយទៅជាអ្នកលក់ផលិត​ផលដែលគូរណាស់តែចាប់ផ្ដើមហ៊ានបញ្ចេញ​ស្បែក​សាច់​ឲ្យគេឃើញខ្លះឲ្យត្រូវជាមួយផលិតផលមិនគូរម្យទមពេកក្ដី

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ជាមួយលោកចៅ សម្ប​ត្តិ​ អា​ណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកនិងជានាយកផ្នែក​ប្រតិបត្តិក្រុមហ៊ុន​មែន​ញូឡាយប្រចាំកម្ពុជាដែលចំណងស្នេហាជាង៣ឆ្នាំនេះនិសា និងស្វាមីមិន​ដែលមានភាព​រកាំ​រកូសជាមួយគ្នាឡើយ បើទោះជាពេលនេះនាងមិន​ទាន់បានសិទ្ធិ(Visa)ទៅរស់នៅ​អាមេរិក​ស្រប​ច្បាប់ក្ដី។

LEAVE A REPLY

Please enter your comment!
Please enter your name here